កូរ៉េ៖ តារាចម្រៀងរូបស្រស់ Lisa សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK បានក្លាយម៉ូដែលតំណាងថ្មីរបស់សម្លៀកបំពាក់ប្រេនម៉ាកល្បីរបស់ ហ្វីលីពីន ។
ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថាតារាចម្រៀង
ឆ្នើម Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតក្នុងInstagram ប្រកាសប្រាប់អ្នកគាំទ្រថានាងបានក្លាយជាម៉ូដែលតំណាងថ្មីរបស់សម្លៀកបំពាក់ប្រេនម៉ាកល្បី Penshoppe របស់ហ្វីនលីពីន ដែលនេះបង្ហាញពីឥទ្ធិពលរបស់នាងក្នុងនាមជាតារាអាសុីល្បីម្នាក់ ។ ក្រោយបានឃើញរូបមួយសន្លឹករបស់Lisa ជាមួយម៉ូដថ្មីរបស់Penshoppe អ្នកគាំទ្រហ្វីលីពីននិងមកពីប្រទេសផ្សេងទៀតបាននិយាយថា មិនអាចទ្រាំចាំមើលម៉ូដPenshoppe ថ្មីលើខ្លួននាងទៀតទេ ច្បាស់ជាទាក់ទាញណាស់ហើយ ។
ក្នុងរយៈពេល២ ថ្ងៃនេះ Lisa បានក្លាយជាប្រធានបទក្តៅដែលគេលើកយកមកបង្ហោះច្រើនបំផុតក្នុង Twitter នៅហ្វីលីពីន ហើយគ្រប់គ្នាជឿថាប្រេនម៉ាកនេះនឹងល្បីហើយលក់ដាច់កាន់តែខ្លាំង ៕ដោយ៖ ទូច សុខលីដា