ព័ត៌មានអន្តរជាតិ

ពលរដ្ឋហុងកុង១០នាក់ ដែលព្យាយាម លួចធ្វើដំណើរទៅកាន់តៃវ៉ាន់ ប្រឈមមុខទោស៣ឆ្នាំ ក្នុងប្រទេសចិន

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ពលរដ្ឋជនជាតិហុងកុងចំនួន១០នាក់ ដែលបានព្យាយាមធ្វើដំណើរ ឆ្លងដែនតាមទូកទៅកោះតៃវ៉ាន់នោះ
នឹងត្រូវប្រឈមមុខទោសជាប់គុក រហូតទៅដល់៣ឆ្នាំ នៅក្នុងប្រទេសចិន។

ប្រភពដដែលបានសរសេរទៀតថា សកម្មជនប្រឆាំងនឹងរដ្ឋាភិបាលចិន គឺជាមនុស្សភាគច្រើន ដែលស្ថិតនៅក្នុងចំណោមនោះ ហើយក៏ជាមនុស្ស ដែលមានជាប់ការពាក់ព័ន្ធទៅនឹង
ករណីរៀបចំការតវ៉ាប្រឆាំង ទៅនឹងរដ្ឋាភិបាលដ៏ខ្លាំងក្លា កាលពីឆ្នាំទៅនោះផងដែរ។

គួរឲ្យដឹងដែរថាពួកគេ ត្រូវបានចាប់ខ្លួនដោយឆ្មាំសមុទ្ររបស់ហុងកុង តាំងតែពីខែសីហា ក្នុងពេលដែលកំពុងព្យាយាម គេចចេញពីហុងកុង ទៅកាន់កោះត៉ៃវ៉ាន់ ដែលមានចម្ងាយប្រមាណជា
៧០០គីឡូម៉ែត្រពីគ្នាតាមផ្លូវទឹក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top