ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមរសៀលថ្ងៃពុធ លើសពី៣៤០.០០០នាក់ ។
សាកលវិទ្យាល័យបានឲ្យដឹងថា ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស មានរហូតដល់១៩,៦លាននាក់ ហើយចំនួនអ្នកស្លាប់ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់៣៤.៥៨៦នាក់ គិតត្រឹមម៉ោង១និង២២នាទីល្ងាច ត្រូវនឹងម៉ោង១៩និង២២នាទីម៉ោងសកល ។
ទិន្នរបស់សាកលវិទ្យាល័យបានបង្ហាញថា ក្រុងញ៉ូវយ៉ក ជារដ្ឋដែលគេរាយការណ៍ថា មានអ្នកស្លាប់ចំនួន៣៧.៦៨៧នាក់ ដែលខ្ពស់ជាងរដ្ឋផ្សេងៗទៀតនៅសហរដ្ឋអាមេរិក នៃចំនួនអ្នកស្លាប់ដែលបានកត់ត្រា ក្នុងបញ្ជីខ្ពស់បំផុត របស់សហរដ្ឋអាមេរិក ។ រដ្ឋតិចសាស់ បានកត់ត្រា ក្នុងលំដាប់លេខ២ ដែលមានអ្នកស្លាប់ច្រើនចំនួន២៧.២៩៨នាក់ ។ រដ្ឋកាលីហ្វ័រនីញ៉ា និងផ្លរីដា ទាំងពីររដ្ឋនេះត្រូវបានគេបញ្ជាក់ថា មានអ្នកស្លាប់លើសពី២១.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
