ព្រឹត្តិការណ៍

ទីបំផុត! បាតុករចូលរួមធ្វើបាតុកម្មនៅក្នុងក្រុងហុងកុងមានអ្នកស្លាប់ម្នាក់ហើយ

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា និស្សិតមួយរូបដែលបានចូលរួមនៅក្នុងក្រុមបាតុករជាច្រើននាក់ នៅក្នុងក្រុងហុងកុង ត្រូវបានគេបញ្ជាក់ថា បានទទួលមរណភាព ដែលនេះជាលើកដំបូងហើយសម្រាប់និស្សិតដែលចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅទីក្រុងសេដ្ឋកិច្ច មួយនេះបានបាត់បង់ជីវិត ។


លោក Alex Chow Tsz-lok អាយុ២២ឆ្នាំ ជានិស្សិតមិនទាន់បញ្ចប់ការសិក្សានៅឡើយទេ ថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងហុងកុង ត្រូវបានគេបញ្ជាក់យ៉ាង ច្បាស់ថា បានស្លាប់នៅវេលាម៉ោង៨និង០៩នាទីព្រឹក ថ្ងៃសុក្រនេះ ។ មន្ទីរពេទ្យ Queen Elizabeth បានបញ្ជាក់ឲ្យដឹងដូច្នេះ ។


នៅព្រឹកថ្ងៃសុក្រនេះ ខាងមហាវិទ្យាល័យបានរៀបចំពិធីចែកសញ្ញាបត្របញ្ចប់ការសិក្សា ហើយសាកលវិទ្យាល័យ Wei Shyy បានប្រកាសថា ការស្លាប់របស់លោក Chow និងមិនមានវាចាអ្វីបន្តទៀតនោះទេ ។


គេបានដឹងថា លោក Chow ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ប៉ុន្មានម៉ោងកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីបានប៉ះទង្គិចគ្នាកាលពីយប់ រវាងប៉ូលិស និងក្រុមអ្នក តវ៉ាជាច្រើននាក់ នៅស្រុក Tseung Kwan O ។


គាត់ត្រូវបានគេរដឹងថា បានរងគ្រោះដោយធ្លាក់ចូលក្នុងអាងហែលទឹកមួយកន្លែង ដោយហូរ ឈាមច្រាលនៅឯចំណតរថយន្តមួយកន្លែងដែលប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើរូបគាត់ ក្រោយពីក្រុមបាតុករបានសំរុកចេញពីអគារ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top