ព្រឹត្តិការណ៍

ប្រមុខការពារជាតិអាមេរិក នឹងទស្សនកិច្ចកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីការផុតកំណត់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានយោធាជាមួយជប៉ុន

វ៉ាស៊ីនតោន៖ យោងតាមមន្ទីរប៉ង់តាហ្គោនរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នឹងចាកចេញនៅថ្ងៃពុធសប្តាហ៍ក្រោយទៅកាន់ប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ចំពេលមានឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងតំបន់។

ដំណើរទស្សនកិច្ចរបស់លោក Esper ទៅកាន់ទីក្រុងសេអ៊ូល កើតឡើងមុនពេលផុតកំណត់នៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់រវាងកូរ៉េខាងត្បួ ង និងជប៉ុន នៅខែក្រោយ ដោយសារប្រទេសទាំងពីរនៅមានជម្លោះនៅចំពោះមុខសំណងសម័យសង្គ្រាម ពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន Jonathan Hoffman បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំអាចធានាបានថា វានឹងជាផ្នែកមួយនៃការសន្ទនារបស់យើង នៅពេលដែលយើងស្ថិតនៅក្នុងប្រទេសកូរ៉េនាសប្តាហ៍ក្រោយ ជុំវិញកិច្ចព្រមព្រៀងព័ត៌មានយោធា ឬ GSOMIA “៕ដោយ ឈូក បូរ៉ា

Most Popular

To Top