នៅថ្ងៃទី ៨ ខែវិច្ឆិកា ផលិតកម្ម YG Entertainment បានបញ្ចេញសេចក្ដីថ្លែងការណ៍ផ្លូវអំពីកុងត្រាផ្ដាច់មុខជាមួយ CL ដោយមានខ្លឹមសារដូចតទៅនេះ ៖
“សួស្ដី! នេះគឺផលិតកម្ម YG Entertainment
យើងបានសម្រេចគ្នាជាមួយ CL ថាបញ្ចប់កុងត្រាផ្ដាច់មុខរបស់នាង ដើម្បីគោរពតាមគោលបំណងរបស់ភាគីទាំងសងខាង។
យើងចង់ផ្ញើនូវពាក្យអរគុណដ៏ជ្រាលជ្រៅរបស់យើងទៅកាន់អ្នកគាំទ្រ ដែលស្រឡាញ់ CL អំឡុងពេលដែលថ្កុំថ្កើងពេលនៅជាតារាម្នាក់ស្ថិតក្រោមផលិតកម្ម YG Entertainment។
ក្រោយពីប្រឡូកជាសមាជិកក្រុមចម្រៀង 2NE1 នៅឆ្នាំ ២០០៩ CL បានធ្វើជាមេក្រុម និងជាអ្នករ៉េបម្នាក់ ហើយក៏បានបង្កើតទំនោរថ្មីៗនៅក្នុងផ្នែកដូចជាបទចម្រៀង សំលៀកបំពាក់ជាដើម។ នាងក៏បានបន្សល់នូវសមិទ្ធផលក្នុងនាមជាតារាចម្រៀងកូរ៉េស្រីទោលដំបូង ដែលបានជាប់លេខក្នុងតារាង Billboard Hot 100 នៅខែមិថុនា ឆ្នាំ ២០១៦ ផងដែរ។
យើងសុំឲ្យអ្នកទាំងអស់គ្នាបន្តការលើកទឹកចិត្ត និងយកចិត្តទុកដាក់ចំពោះសកម្មភាពនៅថ្ងៃអនាគតថ្មីៗរបស់ CL ហើយផលិតកម្ម YG Entertainment ក៏នឹងសន្យាថានឹងលើកទឹកចិត្តនាង ដោយទឹកចិត្តស្ម័គ្រស្មោះ និងមិនប្រែប្រួល។ សូមអរគុណ។”
គួរដឹងថាដំណឹងអំពីការបញ្ចប់កុងត្រារបស់ CL ជាមួយផលិតកម្មដែលខ្លួនជ្រកកោនអស់ជាយូរឆ្នាំនោះ បានផ្អើលចេញកាលពីម្សិលមិញនេះ៕
ប្រភព៖Sabay