បច្ចេកវិទ្យា

Facebook សាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់គណនីថ្មី សម្រាប់អ្នកប្រើប្រាស់ថតរូបវីដេអូ Selfie

អាមេរិក៖ Facebook បានធ្វើការសាកល្បងដោយសម្ងាត់ជាមួយប្រព័ន្ធផ្ទៀងផ្ទាត់គណនីថ្មីដែលស្នើសុំឲ្យអ្នកប្រើប្រាស់ថតរូបវីដេអូដោយខ្លួនឯង “Selfie” ដើម្បីបង្ហាញថា ពួកគេជាមនុស្សពិតតាមកម្រិតភ្នែកខ្លួននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
វិធានការថ្មីនេះបច្ចុប្បន្នកំពុងស្ថិតក្នុងការសាកល្បងមានកំណត់ស្នើឲ្យអ្នកប្រើប្រាស់លើកទូរស័ព្ទរបស់ពួកគេឡើងតាមកម្រិតភ្នែកជាមួយនឹងកាមេរ៉ាអាចបើកបានហើយ បន្ទាប់មកដាក់មុខរបស់ពួកគេនៅក្នុងស៊ុមរាងជារង្វង់លេចឡើងនៅលើអេក្រង់។


បន្ទាប់មកអ្នកប្រើប្រាស់ថតរូប Selfie តាមវីដេអូដែលស្នើឲ្យពួកគេមើលទៅខាងស្តាំទៅខាងឆ្វេង និងមកត្រង់ទៅមុខម្តងទៀត។សារនៅក្នុង Facebook បាននិយាយថា “ វាជួយយើងបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក និងពិនិត្យមើលថា អ្នកជាមនុស្សពិត” កម្មវិធីសន្យាថា “ គ្មាននរណាម្នាក់ផ្សេងទៀត” នឹងមើលវីដេអូនោះទេ ប៉ុន្តែវាមិនបានបញ្ជាក់ថា នរណាពិតជានឹងត្រូវបានអនុញ្ញាតឲ្យមើលវាដែរ។


បើយោងតាមរបាយការណ៍ពីក្រុមហ៊ុនថា Facebook និយាយថា វីដេអូនេះនឹងត្រូវលុបចោលក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ មុខងារថ្មីនេះត្រូវបានប្រទះឃើញដោយ Jane Manchun Wong ជាអ្នកអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅហុងកុងដ៏ល្បីល្បាញសម្រាប់កម្មវិធីវិស្វកម្មបញ្ច្រាសការងារដើម្បីរកឲ្យឃើញនូវលក្ខណៈពិសេសថ្មីៗដែលត្រូវបានកប់នៅក្នុងកូដប្រភពរបស់ពួកគេ៕ដោយ៖លី ភីលីព

Most Popular

To Top