បច្ចេកវិទ្យា

កន្លែង​ផ្ញើ​កង់​ ក្រោម​ដី ​នៅ​ជប៉ុន​ បំពាក់​សុទ្ធ​តែ​គ្រឿង ​យន្ត​ទំនើប​​

ជប៉ុន​ជា​ប្រទេស​នៅ​អាស៊ី​ខាង​កើត​មួយ​ ដែល​តែងតែ​ល្បី​ខាង​ផ្នែក​​បច្ចេកវិទ្យា​ផលិត​​មនុស្សយន្ត​ និង ​គ្រឿង​ម៉ាស៊ីន​ទំនើប​មាន​គុណភាព​។ មួយ​វិញ​ទៀត ដោយ​សារ​ប្រជាជន​ជប៉ុន​និយម​ប្រើ​កង់​ដើម្បី​ធ្វើ​ដំណើរ​ ទើប​ធ្វើ​ឱ្យ​ទោចក្រយាន​ប្រភេទ​នេះ​ កាន់​តែ​កើន​ឡើង​ រហូត​ដល់​គ្មាន​កន្លែង​សម្រាប់​ទុក​។

ដូច្នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​ប្រព័ន្ធ​គ្រឿង​យន្ត​មួយ​កន្លែង​នៅ​ក្រោម​ដី​ សម្រាប់​ឱ្យ​អ្នក​ដំណើរ​ទាំង​អស់​​ផ្ញើ​​កង់​របស់​ពួក​គេ​បាន​ដោយ​សុវត្ថិភាព​បំផុត។ ម្ចាស់​កង់​ទាំង​អស់​គ្រាន់​តែ​បំពាក់​ IC Chip ទៅ​នឹង​កង់​របស់​ខ្លួន ហើយ​មាន​កាត​មួយ​សម្រាប់​ស្កេន​ និង​ សម្គាល់​ថា​ នរណា​ជា​ម្ចាស់​កង់ នោះ​ជា​ការ​ស្រេច។

ទស្សនា​វីដេអូ៖ ​​​

ប្រភព៖ Sabay

Most Popular

To Top