អេស្ប៉ាញ៖ ក្រុមអ្នកស្រាវជ្រាវវត្ថុបុរាណបាននិយាយថា ឧបករណ៍បុរាណដែលធ្លាប់ជា កម្មសិទ្ធិនៃអរិយធម៌បុរេប្រវត្តិត្រូវបានគេរកឃើញនៅទូទាំងពិភពលោក ប៉ុន្តែរបកគំហើញមួយនៅប្រទេសអេស្ប៉ាញ មិនដូចវត្ថុផ្សេងៗទៀតធ្វើពីថ្ម ឬថ្លើមថ្មឡើយនេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមដែលបានជីកផ្នូរផ្ទាំងថ្មីធំនៃ Montelirio tholos កាលឆ្នាំ២០០៧ដល់ឆ្នាំ ២០១០ បានរកឃើញដាវមួយបង្កើតឡើងពីគ្រីស្តាល់ថ្ម ដោយអ្នកជំនាញនិយាយថា បច្ចេកទេសទំនើបបំផុតដែលមិនធ្លាប់ត្រូវបានរកឃើញនៅបុរេប្រវត្តិ Iberia ហើយនឹងមានជំនាញខ្ពស់ក្នុងការឆ្លាក់។ វត្ថុបុរាណនេះមានអាយុកាលប្រមាណ ៥,០០០ ឆ្នាំមានប្រវែងជិត ៨,៥ អ៊ីញត្រូវបានគេរកឃើញរួមនឹងក្បាលព្រួញ ១០គ្រាប់ វត្ថុរាងសំប៉ែត៤ និងស្នូលមួយសម្រាប់ផលិតអាវុធទាំងអស់នេះជាថ្មគ្រីស្តាល់។
ទីតាំងនេះជាកន្លែងបន្សល់ទុក ចុងក្រោយរបស់អាវុធគឺនៅឆ្ងាយពីរ៉ែគ្រីស្តាល់បង្ហាញថា ពួកគេជាកម្មសិទ្ធិរបស់បុគ្គលអភិជនម្នាក់ដែលបាន ចំណាយប្រាក់ច្រើនដើម្បីឲ្យវត្ថុធាតុដើមមានប្រភព និងរាង។អ្នកស្រាវជ្រាវក៏បានប៉ាន់ប្រមាណថា គ្រីស្តាល់ថ្មក្នុងកំឡុងពេលនេះអាចមានអត្ថន័យនិមិត្តរូប ហើយសង្គមបែបនេះបានប្រើវាសម្រាប់ភាពរឹងមាំអំណាចវេទមន្ត និងទំនាក់ទំនងជាមួយបុព្វបុរស៕
ដោយ៖លី ភីលីព