អាមេរិក ៖ កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple បានប្រកាសនូវប្រាក់ចំណូល ប្រចាំត្រីមាស ដោយមានការ Update iPhone 5G ថ្មីបង្កើតកំណត់ត្រាថ្មីនៅប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា យើងមានស្មាតហ្វូន២ ក្នុងចំណោមស្មាតហ្វូន ដែលលក់ដាច់បំផុតចំនួន៣ នៅក្នុងទីក្រុងប្រទេសចិន។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២១ សម្រាប់ត្រីមាសទី ១ គិតត្រឹមថ្ងៃទី ២៦ ខែធ្នូបានកើនឡើង ២១ ភាគរយស្មើនឹង ១១១,៤៤ ពាន់លានដុល្លារ ហើយប្រាក់ចំណូលសុទ្ធបានកើនឡើង ២៩ ភាគរយពីមួយឆ្នាំទៅ ២៨,៧៦ ពាន់លានដុល្លារ ។
ការលក់អន្ដរជាតិមានចំនួន ៦៤ ភាគរយនៃចំណូលត្រីមាស នេះហើយការលក់សុទ្ធរបស់ខ្លួន នៅប្រទេសចិនបានកើនឡើង ប្រហែល ៥៧ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំដល់ ២១,៣១ ពាន់លានដុល្លារ ។ លោក Cook បានរាយការណ៍ថា តាមពិតទៅ Apple មានមូលដ្ឋានដំឡើងសកម្មចំនួន ១,៦៥ ពាន់លានគ្រឿងហើយមានមូលដ្ឋានដំឡើង iPhone ច្រើនជាង ១ ពាន់លានគ្រឿង ៕ដោយ៖លី ភីលីព


