បច្ចេកវិទ្យា

Nissan កាត់បន្ថយការ ព្យាករពេញមួយឆ្នាំ ខណៈប្រាក់ចំណេញ ឆមាសទី១ ធ្លាក់ចុះ

YOKOHAMA៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ដែលរងគ្រោះដោយ វិបត្តិបានប្រកាសកាត់បន្ថយ ការព្យាករណ៍ពេញមួយឆ្នាំ របស់ខ្លួនសម្រាប់ការលក់ និងប្រាក់ចំណេញ ខណៈខ្លួនកំពុងតស៊ូជាមួយ នឹងតម្រូវការខ្សោយនៅ ក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដូចជាការធ្លាក់ ចុះពីការចាប់ខ្លួនអតីតប្រធានលោក Carlos Ghosn យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Nissan បានទម្លាក់ការព្យាករប្រាក់ ចំណេញសុទ្ធរបស់ខ្លួនដល់ ១១០ ពាន់លានយ៉េន (១ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធដល់ ខែមីនាឆ្នាំ ២០២០ បើធៀបនឹងការប៉ាន់ស្មានមុនចំនួន ១៧០ ពាន់លានយ៉េន។ ការលក់ពេញមួយឆ្នាំត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១០,៦ ពាន់ពាន់លានយ៉េន ពោលគឺធ្លាក់ចុះពីការព្យាករណ៍ពីមុនមានចំនួន ១១,៣ ពាន់ពាន់លានយ៉េន។

ក្រុមហ៊ុន Nissan បានស្តីបន្ទោសទស្សនវិស័យមិនល្អ ចំពោះប្រាក់ចំណូលពាក់កណ្តាលដំបូងខ្សោយប្រាក់យ៉េនខ្លាំង ទស្សនវិស័យសកលមិនច្បាស់លាស់ និងការធ្លាក់ចុះនៃឧស្សាហកម្មរថយន្តជាទូទៅ។ ប្រធានផ្នែកហិរញ្ញវត្ថុមកដល់លោក Stephen Ma បាននិយាយថា ការលក់នៅចិន បានលក់ដាច់ជាងទីផ្សារ ប៉ុន្តែការលក់នៅតំបន់សំខាន់ៗផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុនដែលមិនមានភាពល្អប្រសើរនៅក្នុងទីផ្សារទាំងនោះដែលបណ្តាលឲ្យការធ្លាក់ចុះនៃចំណែកទីផ្សាររបស់យើង។

ប្រាក់ចំណេញសុទ្ធសម្រាប់ រយៈពេល ៦ ខែដល់ខែកញ្ញាបានធ្លាក់ចុះ ៧៣,៥ ភាគរយដល់ ៦៥,៤ ពាន់លានយ៉េនដោយសារ ការលក់ធ្លាក់ចុះ ៩,៦ ភាគរយនៅត្រឹម ៥,០ ពាន់ពាន់លានយ៉េន។ នេះគឺជាការប្រកាសរកប្រាក់ចំណូលលើកដំបូងរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុន Nissan បានតែងតាំងលោក Makoto Uchida ជានាយកប្រតិបត្តិថ្មីកាលពីខែមុនដោយលើកតំកើងផ្នែកខាងក្នុងដែលដឹកនាំអង្គភាពចិនរបស់ក្រុមហ៊ុនថា ជាការផ្លាស់ប្តូរមេដឹកនាំរបស់ខ្លួនបន្ទាប់ពីរឿងអាស្រូវលោក Ghosn ៕ ដោយ៖លី ភីលីព

Most Popular

To Top