កីឡាករក្លឹប Manchester United រូបនេះត្រូវបានចាត់ក្នុងថ្នាក់ជា “អ្នកតស៊ូមតិ” ក្រោយពីបានទទូចតវ៉ាទាមទារ ពីរាជរដ្ឋាភិបាលអង់គ្លេស ធ្វើយ៉ាងណាឲ្យប័ណ្ណអាហារ ដោយឥតគិតថ្លៃចំពោះកុមារ កុមារីក្រីក្រនៅប្រទេសអង់គ្លេស អំឡុងវិបត្តិជំងឺកូវីដ-១៩។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសវ័យ ២៣ឆ្នាំរូបនេះ តស៊ូមតិរហូតដល់ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យមេនឆេស្ទើរ ក៏ដូចជាមេដាយកំពូលថ្នាក់ទី ៥ពីម្ចាស់ក្សត្រិយ៍ នៃចក្រភពអង់គ្លេសទៀតផង។
ទោះជាសកម្មខាងការងារតស៊ូមតិ ក៏ទម្រង់លេងនៅទីលានបាល់ទាត់ នៅតែល្អគ្រាន់បើ ដោយកាលពីរដូវកាល២០១៩/២០ កីឡាកររូបនេះរកបាន ២២គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៤ដង ហើយនៅរដូវកាលនេះដែរ កីឡាកររូបនេះស៊ុតបាន ១៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧ដងគ្រប់កម្មវិធីរបស់ក្លឹប៕ ប្រភព៖ sabay