បច្ចេកវិទ្យា

Fast Retailing ចាប់ផ្តើមដើម្បីដាក់បញ្ចូលមនុស្សយន្ត ធ្វើការឃ្លាំងដោយស្វ័យប្រវត្តិលើទីផ្សារ

តូក្យូ៖ក្រុមបង្ហាញម៉ូតជប៉ុន Fast Retailing Co Ltd ជាម្ចាស់ខ្សែសង្វាក់សម្លៀកបំពាក់ Uniqlo បាននិយាយថា ខ្លួនបានចាប់ដៃគូរបង្កើតមនុស្សយន្តចំនួន ២ ដើម្បីជួយបង្កើនប្រសិទ្ធភាពក្នុងឃ្លាំងនិងចែកចាយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


អ្នកលក់រាយម៉ូដធំជាងគេបំផុតនៅអាស៊ីតាមរយៈការលក់ និងជាក្រុមហ៊ុនធំលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីម្ចាស់ក្រុមហ៊ុន Zara Inditex កាលពីឆ្នាំមុនបាននិយាយថា ខ្លួននឹងវិនិយោគ ១០០ ពាន់លានយ៉េន (៩១៦,៥៩ លានដុល្លារ) ដើម្បីបង្កើនស្វ័យប្រវត្តិកម្មនៅទីតាំងរបស់ខ្លួន។


ក្រុមហ៊ុនលក់រាយរ៉ូបូតជប៉ុន Mujin Electronics Co Ltd និងក្រុមហ៊ុនរ៉ូបូតអេស៉្បាញនឹងចាប់ផ្តើមបង្កើតម៉ាស៊ីនស្វ័យប្រវត្តិកម្មបន្ថែមទៀតនៅឃ្លាំងទូទាំងពិភពលោករួមទាំងដំណើរការជ្រើសរើសនិងដឹកជញ្ជូន។ Uniqlo ត្រូវបានគេស្គាល់ថា ជាសម្លៀកបំពាក់ធម្មតាដែលមានតម្លៃសមរម្យដូចជាអាវធំ មានទម្ងន់ស្រាល។


បច្ចុប្បន្ននេះវាកំពុងទទួលបានការរីកលូតលាស់យ៉ាងខ្លាំងនៅក្នុងប្រទេសចិនជាមួយនឹងការលក់យីហោបានជាង ១ ពាន់លានយ័ន (១៤២,៩៨ លានដុល្លារ) ក្នុងកំឡុងពេលនៃពិធីបុណ្យទិញទំនិញ ២៤ ម៉ោងរបស់ហាងលក់ទំនិញអេឡិចត្រូនិក Alibaba Group Holding Ltd.


ទោះយ៉ាងណាអង្គភាពនេះបានពុះពារនឹងភាពមិនមានប្រសិទ្ធិភាពដោយពេលខ្លះស្តីបន្ទោសអាកាសធាតុមិនសមហេតុផលចំពោះការលក់មិនសូវល្អ និងសារពើភ័ណ្ឌលើសជាបញ្ហាលឿនលក់រាយសង្ឃឹមថា នឹងដោះស្រាយជាមួយនឹងពេលវេលានាំមុខខ្លី និងកែលម្អភ័ស្តុភារ៕ដោយ៖លី ភីលីព

Most Popular

To Top