សិល្បៈ និង កម្សាន្ត

Selena Gomez ថើបមាត់មិត្តល្អរបស់ខ្លួនកណ្ដាលវាល

អ្នក​គាំទ្រ​សុទ្ធ​តែ​ដឹង​ថា​ Selena Gomez មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​តារា​ចម្រៀង និង​អ្នក​និពន្ធ​ចម្រៀង Julia Michael ដែល​នាង​ជា​មិត្ត​រួម​ការងារ ហើយ​ក៏​ជា​មិត្ត​ជិតស្និទ្ធ​ម្នាក់​ដែរ។

កាល​ពី​ថ្មីៗ​នេះ ស្រី​ស្អាត​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​មហាជន​កើត​មន្ទិល​ងឿ​ឆ្ងល់ នៅ​ពេល​ពួក​គេ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ខ្លាំង​នៅ​លើ​ឆាក។ ជាក់​ស្ដែង​ថ្មីៗ​នេះ​នៅ​ពេល​ Selena ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​ពិសេស​នៅ​កម្មវិធី​ប្រគំ​តន្ត្រី​របស់ Julia អ្នក​ពីរ​បាន​ថើប​មាត់​គ្នា ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល។

លើស​ពី​នេះ​​ Selena និង Julia ថែម​ទាំង​នាំ​គ្នា​ទៅ​ចាក់​សាក់​ជាមួយ​គ្នា​ទៀត​ផង។ អំឡុង​ពេល​ចាក់សាក់ អ្នក​ពីរ​កាន់​ដៃ​គ្នា​ជាប់ ហើយ​​និយាយ​ជា​មួយ​គ្នា​យ៉ាង​ស្និទ្ធស្នាល។ ទង្វើ​ទាំង​នេះ​ធ្វើ​ឲ្យ​គេ​ងឿង​ឆ្ងល់​ថា​ទំនាក់ទំនង​រវាង​តារា​ស្រី​ទាំង​ពីរ ​លើស​ពី​មិត្តភាព​ធម្មតា​ឬ​យ៉ាង​ណា​នោះ៕​​​​​

ប្រភព៖Sabay

Most Popular

To Top