ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងត្រូវសម្រាករយៈពេល៣សប្ដាហ៍ ដោយសារបញ្ហារបួសភ្លៅខាងឆ្វេង។ នេះមានន័យថា គេនឹងត្រូវអវត្តមាន ក្នុងការប្រកួតពាន Europa League ទល់នឹងក្រុមចាស់ Manchester United។
កីឡាករវ័យ៣៩ឆ្នាំ ដែលរកបាន២៩គ្រាប់ ក្នុងការប្រកួតខ្លួន៥៣ប្រកួតឲ្យ United ត្រូវបានប្ដូរចេញនៅនាទី៥៦ក្នុងជំនួប Milan យកឈ្នះ Roma ២-១កាលពីថ្ងៃអាទិត្យ។ ការប្រកួតពីរជើងនៃវគ្គ១៦ក្រុមចុងក្រោយ Europa នឹងត្រូវលេងនៅថ្ងៃទី ១១និង១៨ ខែ មីនា។
ការសម្រាកយូរ ដល់ទៅ៣សប្ដាហ៍បែបនេះ Zlatan នឹងមិនអាចជួយក្រុមលេងជាមួយបិសាចក្រហមបានឡើយ។ កីឡាករសញ្ជាតិស៊ុយអែតរកបាន ១៦គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន២១ប្រកួតរដូវកាលនេះ។ AC Milan កំពុងស្ថិតនៅលេខ២នៃតារាងពិន្ទុ Serie A គម្លាត៤ពិន្ទុក្រោម Inter Milan៕ ប្រភព៖ sabay