កីឡា

Pele បាន​ចាក់​វ៉ាក់សាំង ​ប្រឆាំង​ជំងឺ​កូវីដ-១៩

លោក​ Pele អតីត​កំពូល​កីឡាករ ​បាល់ទាត់​ពិភពលោក​ ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង ​ប្រឆាំង​ជំងឺ​កូវីដ-១៩​ ក្នុង​ថ្ងៃ​នេះ​ នៅ​ឯ​ប្រទេស​ប្រេស៊ីល​ នេះ​បើ​យោង​តាម​ការ ​ចុះ​ផ្សាយ​របស់​ France 24 ។

ក្រោយ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​​ លោក​មាន​សេចក្ដី​សប្បាយ​រីករាយ​ខ្លាំង​ ដែល​មិន​អាច​បំភ្លេចបាន​ តែ​លោក​​ក៏​នៅ​តែ​បន្ត​ក្រើន​រំលឹក ​ដល់​មនុស្ស​គ្រប់គ្នា ​ឲ្យ​បន្ត​អនុវត្ត​វិធានការ ​ទប់​ស្កាត់​ជំងឺ​ខាង​លើ​ឲ្យ​បាន​តឹងរ៉ឹង​ដដែល​ ទៅ​តាម​ប្រទេស​រៀងៗ​ខ្លួន​ ។

យ៉ាង​ណា​ក្ដី​ បើ​តាម​ប្រភព​ខាង​លើ​ អតីត​កីឡាករ ​លំដាប់កំពូល​វ័យ​ ៨០ឆ្នាំ​រូប​នេះ​ មិន​បាន​បញ្ជាក់​ពី​ប្រភេទ​វ៉ាក់សាំង​ដែល​លោក​បាន​ចាក់​ និង​ការ​ចាក់​លើក​នេះ​ ជា​លើក​ទី​ប៉ុន្មាន​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ប្រេស៊ីល ​ក៏​ស្ថិត​ក្នុង​ប្រទេស​មួយ​ ដែល​ទទួល​ឆ្លង​ជំងឺ​រាតត្បាត​នេះ​ខ្លាំង​ផង​ដែរ​ ដោយ​មក​ទល់​នឹង​ពេល​នេះ ​មាន​អ្នក​ឆ្លង​សរុប​ចំនួន​ ១០.៦លាន​នាក់​ ជាសះស្បើយ​ ៩.៥១​នាក់​ និង​ស្លាប់​ ២៥៧,០០០នាក់ ៕ sabay

Most Popular

To Top