កាលពីពេលថ្មីៗនេះ ដើមឈើអាយុកាល ១៤០០ឆ្នាំមួយ ដើម ប្រភេទ Ginkgo ក្នុងប្រទេសចិន កំពុងទាក់ទាញការចាប់ អារម្មណ៍ខ្លាំង ពីភ្ញៀវទេសចរទូទាំងប្រទេស។
ស្លឹកឈើ ពណ៌លឿងខ្ចីចាប់ផ្ដើម ធ្លាក់មកលើដីចាប់តាំងពី ពាក់ កណ្ដាលខែវិច្ឆិកាមក ដែលធ្វើឲ្យ ដីនៅជុំវិញមានពណ៌ លឿងគួរឲ្យចាប់អារម្មណ៍។ ដើមឈើចំណាស់នេះ ត្រូវបាន ដាំនៅក្នុងវិហារ Gu Guanyin នៃភ្នំ Zhongnan ហើយ តែងបង្អួតសម្រស់នារដូវស្លឹកឈើជ្រុះ។
ដើមឈើប្រភេទនេះ ត្រូវបានគេស្គាល់ថា មាននៅលើភព ផែនដី អស់រយៈពេលជាង ២០០ឆ្នាំមកហើយ ពោលគឺមាន អាយុកាលដំណាលគ្នា ជាមួយដាណូស័រ៕
ខាងក្រោមនេះ គឺជាដើមឈើអាយុកាលជាង ១ពាន់ឆ្នាំ ជ្រុះស្លឹកពណ៌លឿងខ្ចី ទាក់ទាញបំផុតនៅចិន៖