សឹង្ហបុរី ៖ បើយោងតាមការវិភាគ ដ៏ទូលំទូលាយបំផុត បានឲ្យដឹងថា អ្នកដែលមានប្រាក់ ចំណូលខ្ពស់ គឺជាមនុស្សមួយរូប កាន់តែមានទំនុកចិត្ត និងមិនខ្លាចគ្រប់ៗអ្វីទាំងអស់ ពីព្រោះលុយពិតជាធ្វើឲ្យអ្នកមានសប្បាយ រីករាយជាងមុន ! នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក និងសឹង្ហបុរីបានវិភាគ ទិន្នន័យចំណូល និងលទ្ធផលសំណួរ របស់ប្រជាជន ១,៦ លាននាក់នៅប្រទេសចំនួន ១៦២ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសអៀរឡង់ អូស្ត្រាលី អាល្លឺម៉ង់ បារាំង និងជប៉ុន ។ ប្រាក់ចំណូលខ្ពស់បានព្យាករណ៍ថា តើមនុស្សមានអារម្មណ៍ វិជ្ជមានក្នុងអារម្មណ៍ ដូចជាភាពជឿជាក់ មោទនភាព និងការប្តេជ្ញាចិត្ត ។
ប្រាក់ចំណូលទាប មានឥទ្ធិពលផ្ទុយហើយបាន ព្យាករណ៍ពីអារម្មណ៍អវិជ្ជមានទាក់ទង នឹងទស្សនៈរបស់ពួកគេដូច ជាការខ្មាសអៀន ។ ក្រុមអ្នកជំនាញ បានរកឃើញថា ទោះយ៉ាងណាកញ្ចប់ប្រាក់ឈ្នួល ដ៏ធំមួយអាចបង្វែរអ្នកទៅជាសត្វតិរច្ឆាន អ្នកដែលមានប្រាក់ឈ្នួលខ្ពស់ មិនចាំបាច់មានចិត្តអាណិត អាសូរ ឬស្រឡាញ់ទៀតទេ ។
ការរកឃើញនេះ គឺស្រដៀងគ្នាទាំងនៅប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសអង់ហ្គោឡា ប្រទេសកម្ពុជានិងប្រទេស Burkina Faso ។ អ្នកស្រាវជ្រាវការសិក្សា លោក Eddie M.W. Tong សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានមានប្រសាសន៍ ថា ផលប៉ះពាល់នៃប្រាក់ចំណូល លើសុខុមាលភាពផ្លូវចិត្ត របស់យើងមិនគួរត្រូវបានគេប៉ាន់ស្មាន បានឡើយ ៕