ហ្វីលីពីន៖ Beatbox គឺជាការបញ្ចេញសម្លេងផ្សេងៗគ្នាមកផ្គុំជាបទភ្លេងក្នុងពេលតែមួយ ហើយវាបានក្លាយជាចំណាប់អារម្មណ៍ពិសេសមួយសម្រាប់អ្នកចូលចិត្តភ្លេងបែបHip Hop ហើយសមត្ថភាពរបស់ក្មេងស្រីម្នាក់នេះច្បាស់ជាធ្វើអោយអ្នកភ្ញាក់ផ្អើល ។
ក្មេងស្រីអាយុ១០ ឆ្នាំZipporah បានធ្វើអោយអ្នកប្រើប្រាស់បណ្តាញអុីនធ័រណេតនៅប្រទេសហ្វីលីពីនស្គាល់ច្បាស់តាំងពីឆ្នាំ២០១៧ រហូតហៅនាងថាជារាជនីBeatbox វ័យក្មេងព្រោះនាងអាចបញ្ចេញសម្លេងជាភ្លេងពីក្នុងមាត់រហូតដល់១៥ សម្លេងផ្សេងគ្នាអោយក្លាយជាសាច់ភ្លេងគូរអោយចង់រាំ ។ Zipporah និងឪពុករបស់នាងឈ្មោះ Jehu Temelloso តែងបង្ហាញស្ទីលBeatbox ថ្មីរបស់ពួកគេក្នុងប៉ុស្តិ៍ YouTube ឈ្មោះ Beatbox Princess ហើយគ្រប់គ្នាចាស់ជាជក់ចិត្តពេលបានស្តាប់សម្លេងរបស់នាង ៕ សូមទស្សនាវីដេអូជាមួយ Looingtoday ទាំងអស់គ្នា !