កីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំសញ្ជាតិអង់គ្លេស Jesse Lingard កំពុងទទួលបានក្តីរីករាយមែនទែន នៅក្នុងទីក្រុងឡុងជាមួយនឹងក្លឹបញញួរធំ West Ham ដោយគិតចាប់តាំងតែពីបានផ្ទេរមកគាត់រកបាន៤គ្រាប់ ជួយមិត្តរួមក្លឹបរកបាន២គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនត្រឹមតែ៦ដង។
គ្រូបង្វឹកក្លឹបញញួរធំ West Ham លោក David Moyes នៅថ្ងៃនេះបានធ្វើការលើកឡើងថា លោករំពឹងទុកថាក្លឹបនឹងអាចធ្វើការងារដើម្បីអាចចរចានាំយក Lingard មកទីនេះដាច់តែម្តងពីកុងត្រា ដែលមានលក្ខខណ្ឌខ្ចីជើងបច្ចុប្បន្នរហូតដល់ចុងរដូវកាលនោះ។
Lingard កាលពីគ្រានៅជាមួយនឹងបិសាចក្រហម Man UTD នៅរដូវកាល២០២២-២០២១នេះមិនអាចសូម្បីបង្ហាញខ្លួនបានម្តងឡើយ ប៉ុន្តែចុងក្រោយក៏បានសម្រេចចិត្តចាកចេញមកចូលរួមជាមួយនឹង West Ham បណ្តោះអាសន្នសិន។
ប្រែសម្រួល៖ស៊ុនលី