កីឡាករអន្តរជាតិប៉ទុយហ្គាល់ Diego Jota ដែលបានខកខាន ការបង្ហាញខ្លួនឲ្យក្លឹបដល់ទៅ៣ខែ ដោយសារបញ្ហារបួសក្បាល ជង្គង់នៅរដូវកាលនេះនោះ កំពុងតែបណ្តាលឲ្យក្លឹបនេះ ជួបបញ្ហាកាន់តែធ្ងន់ធ្ងរ។
នៅពេលដែលគ្រប់គ្នាបាននិយាយថា បញ្ហាទំរង់លេងធ្លាក់ចុះរបស់ Liverpool ដែលកំពុងធ្វើឲ្យលោកគ្រូបង្វឹកក្លឹប Juregn Klopp ឈឺក្បាលខ្លាំងនៅពេល នេះនោះក៏មានការលើកឡើងដែរថា តាមពិតបញ្ហារបួសរបស់ Jota គឺបានផ្តល់ផលលំបាកដល់បុរសអាល្លឺម៉ង់រូបនេះថែមទៀតផងដែរ នេះបើយោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃចន្ទនេះ។
Jota បានបង្ហាញខ្លួនត្រឹមតែ ១៧ប្រកួតដំបូង ប៉ុណ្ណោះគាត់អាចរក គ្រាប់បាល់បានទៅដល់៩គ្រាប់ព្រមទាំងបាល់ ៣គ្រាប់ជាបាល់ ហ៊ែតទ្រីកនៅក្នុងការប្រកួតពានរង្វាន់ Champion League ប៉ះនឹងក្រុមអ៊ីតាលី Atalanta នាពេលកន្លងមកថែមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី