តារាឆ្នើមរបស់ក្លឹបយក្សអេស្បាញ Barcelona កីឡាករ Lionel Messi បានបង្ហាញទំរង់ប្រយុទ្ធយ៉ាងមុតស្រួចនៅតង់ទី១ ដោយអាចស៊ុតមួយគ្រាប់ដំបូង បានយ៉ាងអស្ចារ្យជាគ្រាប់បាល់ដំបូងក្នុងការប្រកួតប៉ះនឹងក្រុម Huesca ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏អាចបំបែកកំណត់ត្រាមួយទៀត នៅលីគកំពូលអេស្បាញ La Liga ផងដែរ។
Messi មិនត្រឹមតែ ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ដំបូងនោះទេ នៅក្នុងការប្រកួតជ័យជំនះលើក្រុម Huesca ក្នុងលទ្ធផល៤ទល់នឹង១នោះទេ ក៏ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី៤ឲ្យ Barcelona ផងដែរ ជួយឲ្យក្រុមយកបាន៣ពិន្ទុងាយៗ នៅសប្តាហ៍នេះ។
លើសពីនេះ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺថា Messi បានបំបែកកំណត់ត្រា ដែលធ្លាប់ធ្វើបានដោយអតីតកីឡាករ Xavi ក្នុងការបង្ហាញខ្លួនបានច្រើនបំផុត នៅក្នុងលីគពោល គឺទៅដល់៧៦៧ដងទាំងដែលគាត់ ត្រូវបានគេមើលឃើញថា នឹងនៅតែអាចបន្តលេងនៅទីនេះ ច្រើនឆ្នាំទៀតផងដែរនោះ៕
ប្រែសម្រួល៖ស៊ុនលី