កីឡា

លោក តែម ម៉ឺន​ ៖ គណៈវិនិច្ឆ័យ មន្ត្រីបច្ចេកទេស និងកីឡាករប្រដាល់គុនខ្មែរ នៅស្ថានីយ៍ទូរទស្សន៍ថោន ត្រូវទៅយកសំណាក និងធ្វើចត្តាឡីស័ក ជាបន្ទាន់

ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានមានប្រសាសន៍មន្រ្តីស្នងការ គណៈវិនិច្ឆ័យ និងកីឡាករប្រដាល់ គុនខ្មែរទំាងអស់ ចូលរួមការប្រកួត នៅស្ថានីយ៍ទូរទស្សន៍ថោន កាលពីថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវទៅយកសំណាក និងធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយររឃើញ លោក ហាក់ សុខហេង អ្នកគ្រប់គ្រងការផ្សាយ របស់ទូរទស្សន៍ថោន ។

លោកលោក តែម ម៉ឺន បានបន្តថា សូមជម្រាបជូនដំណឹងដល់មន្ត្រី ក្រុមការងារ និងកីឡាករប្រដាល់ល់គុនខ្មែរទាំងអស់ ដែលបម្រើការងារ និងប្រកួតកាលពីថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ២០២១នៅស្ថានីយ៍ថោន ដោយមានបញ្ហាពាក់ព័ន្ធ ដូចសេចក្តីជូនដំណឹងខាងលើ ដូច្នេះមន្ត្រី ក្រុមការងារ និងកីឡាករទាំងអស់ដូចខាងលើ ត្រូវទៅយកសំណាក និងធ្វើចត្តាឡីស័កជាបន្ទាន់ តាមទីកន្លែងណា ដែលអាចធ្វើបាន និងរហ័សបំផុត រួចរាយការណ៍ តាមប្រព័ន្ធតេឡេក្រាម ជាឯកសារភ្លាមៗ មកស្នងការ និងគណៈវិនិច្ឆ័យ ទាំងពេលយកសំណាក ទាំងការធ្វើចត្តាឡីស័ក និងការទទួលបានលទ្ធផល នៃការពិនិត្យសំណាកទាំងពីរលើក ក៏ដូចជាការបញ្ចប់នៃការធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ ។

លោកបានអះអាងថា ពេលទទួលបានសារនេះហើយ សូមអ្នកទាំអស់គ្នាខាងលើ ត្រូវអនុវត្តបន្ទាន់ ហើយបើបុគ្គលណា ដែលមិនគោរព តាមវិធានការខាងលើនេះទេ សហព័ន្ធនឹងមានវិធានការរដ្ខបាល តាមផ្លូវច្បាប់ របស់សហព័ន្ធ និងរបស់រដ្ឋជាមិនខាន សូមជូនពរឲ្យក្រុមការងារ យើងទាំងអស់ចៀសផុត ពីមេរោគCovid-19 ដ៏កាចសាហាវនេះ ។

លោកប្រធានបន្ថែមទៀតថា ការប្រកួតនៅស្ថានីយ៍ទូរទស្សន៍ថោននឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ទី ៣ ត្រូវថ្ងៃអាទិត្យទី ២១ ខែ មិនា ឆ្នាំ ២០២១ បន្ទាប់ពីសហព័ន្ធ និងស្ថានីយ៍ពិភាក្សា ជាមួយគ្នាក្រោយពីស្នងការ និងមន្រ្តី បច្ចេកទេសសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19៕

Most Popular

To Top