ប្លែកៗ

ការព្យាករណ៍៖ការបាត់បង់ទឹកកកមានអាយុច្រើនឆ្នាំ នៅមហាសមុទ្រអាក់ទិកកំពុងរលាយទ្វេដង លឿនជាងទឹកកកនៅតំបន់ផ្សេង

អាមេរិក៖Timelapse បានបង្ហាញថា ទឹកកកសមុទ្រចំណាស់ជាងគេ និងក្រាស់បំផុតនៅមហាសមុទ្រអាក់ទិកបានបាត់បង់ម៉ាសចំនួន ៩៥ភាគរយ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកហើយ អ្នកស្រាវជ្រាវបានព្រមានខ្លាឃ្មុំតំបន់ប៉ូលដែលពឹងផ្អែកលើវាដើម្បីរស់អាចចាប់ផ្តើមងាប់ជាក់ជាមិនខាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


ក្រុមអ្នកស្រាវជ្រាវបានចេញផ្សាយវីដេអូបង្ហាញពីស្រទាប់ទឹកកកសមុទ្រកកចាស់ជាងគេ និងក្រាស់បំផុតបានបាត់បង់ ៩៥ ភាគរយនៃម៉ាសរបស់ខ្លួនក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ។ ក្រុមអ្នកជំនាញនិយាយថា នេះគឺជាសូចនាករគួរឲ្យកត់សម្គាល់នៃការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្នតំបន់នេះគ្របដណ្តប់ដោយទឹកកកចល័តកាន់តែស្តើង និងងាយនឹងរលាយបណ្តាលឲ្យមានភាពតានតឹងលើសារពាង្គកាយដែលពឹងផ្អែកលើទឹកកកទាំងមូលពីសារាយទឹកកករហូតដល់ខ្លាឃ្មុំប៉ូល។


តាមរបាយការណ៍ដំបូងរបស់លោកMashable ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយសហភាពភូគព្ភសាស្ត្រអាមេរិកដែលជាអង្គការវិទ្យាសាស្ត្រផែនដី ត្រូវបានទទួលស្គាល់ជាផ្លូវការនៃចេញផ្សាយវីដេអូរៀបរាប់លម្អិតអំពីបរិមាណទឹកកកសមុទ្រដែលចាស់ជាងគេ និងក្រាស់បំផុតនៅតំបន់អាក់ទិកកំពុងរលាយ ។


ផ្ទាំងទឹកកកសមុទ្រដែលមានទីតាំងស្ថិតនៅភាគខាងលិចមហាសមុទ្រអាកទិកកាណាដាទៅឆ្នេរសមុទ្រភាគខាងជើងនៃហ្គ្រីនឡែន ហើយអ្នកជំនាញបានជឿជាក់ថា វានឹងបាត់បង់គម្របទឹកកកដែលមានអាយុច្រើនឆ្នាំចុងក្រោយ។ ការកំណត់អាកាសធាតុបានព្យាករណ៍ថា រដូវក្តៅនៅតំបន់អាក់ទិកនឹងលែងមានទឹកកកហើយវាអាចនឹងកើតឡើងនៅដើមឆ្នាំ ២០៣០៕ដោយ៖លី ភីលីព

Most Popular

To Top