បរទេស ៖ វីរុសកូរ៉ូណា ដែលបំលែងខ្លួនថ្មី លើសមុនទ្វេដង ហើយ ៧៧១ នាក់ ផ្សេងទៀត ត្រូវបានរកឃើញនៅក្នុងសំណាក ដែលប្រមូលបានពីរដ្ឋចំនួន ១៨ ទូទាំងប្រទេសឥណ្ឌា ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោសំណាកចំនួន ១០៧៨៧ ក្នុងនោះ មាន ៧៣៦ សំណាក គឺវិជ្ជមានសម្រាប់វ៉ារ្យ៉ង់ ពីចក្រភពអង់គ្លេស, ៣៤ សម្រាប់វ៉ារ្យ៉ង់ ពីអាហ្វ្រិកខាងត្បូង និងមួយករណីសម្រាប់ វ៉ារ្យ៉ង់ពីប្រេស៊ីល។
របាយការណ៍នេះកើតឡើង ចំពេលមានការកើនឡើង នូវករណីឆ្លងថ្មីវីរុសកូវីដ១៩ នៅប្រទេស ឥណ្ឌា ប៉ុន្តែរដ្ឋាភិបាល បាននិយាយថា មិនមានការជាប់ទាក់ទងគ្នា រវាងការកើនឡើង នៃករណីនឹងវីរុស បំលែងខ្លួនទាំងនេះទេ ។
ប្រទេសឥណ្ឌាបាន រាយការណ៍ថា នៅថ្ងៃពុធ គឺមានករណីឆ្លង ៤៧.២៦២ ករណីនិង ២៧៥ នាក់បានស្លាប់ ដែលជាការកើនឡើង ប្រចាំថ្ងៃខ្លាំងបំផុតក្នុងឆ្នាំនេះ ៕
ប្រែសម្រួលៈ ណៃ តុលា