ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី អង់គ្លេស ជំរុញឲ្យមានការ ចែករំលែក វ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសក្រីក្រ

ឡុងដ៌ ៖ កាសែតអង់គ្លេស Evening Standard បានរាយការណ៍ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កំពុងអំពាវនាវ ឲ្យមានការចាប់ផ្តើមផ្តល់វ៉ាក់សាំង ដល់ប្រទេសក្រីក្រ ឬបញ្ឈប់ការផ្គត់ផ្គង់ ដោយគ្រោះថ្នាក់ ខណៈដែលបុគ្គលិកជួរមុខ ប្រឈមនឹងជំងឺឆ្លង ដ៏កាចសាហាវមួយនេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា សប្បុរសធម៌ផ្នែកសុខភាព និងការអភិវឌ្ឍចក្រភពអង់គ្លេស បានជំរុញឱ្យនាយករដ្ឋមន្រ្តីចាត់វិធានការពន្លឿន និងបញ្ជាក់ឱ្យបានច្បាស់ អំពីវិធីដែលត្រូវចែកចាយ។

ការជំរុញនេះមាននៅក្នុងលិខិតមួយ ផ្ញើទៅនាយករដ្ឋមន្រ្តី ដោយអ្នកដែលរួមមានទីប្រឹក្សា វិទ្យាសាស្ត្ររដ្ឋាភិបាល អង់គ្លេសលោក Jeremy Farrar និងអង្គការ Save the Children ចក្រភពអង់គ្លេស ។

ដោយមានមនុស្សពេញវ័យ ជាងពាក់កណ្តាល បានទទួលការចាក់ថ្នាំបង្ការរោគ ពួកគេបានឲ្យដឹងថា ចក្រភពអង់គ្លេស គឺជាប្រទេសអ្នកចាក់វ៉ាក់សាំងខ្ពស់បំផុត ក្នុងលោក ហើយស្ថិតលើផ្លូវ ដែលមានចំនួនអតិរេកលើស ១០០ លានដូស។

លិខិតនោះបានឲ្យដឹងថា “ដូច្នេះវាមានហានិភ័យខ្ពស់ ដែលចក្រភពអង់គ្លេស នឹងរារាំងការផ្គត់ផ្គង់មានកម្រិត ខណៈបុគ្គលិកសុខាភិបាល និងអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម មិនមានលទ្ធភាពទទួលបាន” ។

ក្នុងលិខិតនោះដែរ ក៏បានជំរុញឱ្យអង់គ្លេស ចាប់ផ្តើមផ្តល់ដូសភ្លាមៗតាមរយៈគំនិតផ្តួចផ្តើម COVAX ដែលកំពុងធ្វើការ ដើម្បីផ្តល់វ៉ាក់សាំងសម្រាប់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ។

កាសែតដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ បានចុះផ្សាយថា រដ្ឋាភិបាលអង់គ្លេស បានឆ្លើយតបថា ខ្លួននឹងចែកចាយវ៉ាក់សាំងភាគច្រើន ដែលនឹងមាននាពេលអនាគត ជាមួយ COVAX នៅពេលដែលមានវ៉ាក់សាំង ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top