អតីតកីឡាករខ្សែប្រយុទ្ធរបស់ Spurs ម្នាក់បានធ្វើការលើកឡើងថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Harry Kane
នៅពេលបច្ចុប្បន្នគួរតែអាច ទទួលបានពានរង្វាន់ជាច្រើនទៀតសម្រាប់ខ្លួនគាត់ប្រសិនបើ សម្រេចចិត្តចាកចេញ។
លោក Jermain Defoe បាននិយាយថាកីឡាករ Harry Kane គួរតែចាកចេញពី Spurs ប្រសិនបើចង់លើក
ពានរង្វាន់ជាច្រើនថែមទៀតពីព្រោះថាអ្វីដែលយើងឃើញជាក់ស្តែងហើយថារយៈពេល១២ឆ្នាំនៅទីនេះ Kane មិនអាចជួយ អ្វីលើសពីនេះឡើយ។
រដូវកាលនេះ Spurs ពិតជាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់មួយសាជាថ្មីហើយ Defoe គិតថាកីឡាករវ័យ២៧ឆ្នាំរូបនេះ
គួរតែចាកចេញក្នុងពេលដែលកុងត្រា របស់គាត់មានសុពលភាពត្រឹមឆ្នាំ២០២៤៕ ប្រែសម្រួល៖ស៊ុនលី