កីឡា

Real Madrid មិនចង់បាន Ronaldo មកវិញនោះទេ

ប្រភពព័ត៌មានដែលត្រូវ បានចេញផ្សាយដោយ the Goal នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid តាមពិតគឺមិនមានបំណងចង់ បានកីឡាករ Cristiano Ronaldo ត្រឡប់មកវិញនោះទេ។

ផ្ទុយទៅវិញប្រភពដដែល បានសរសេរទៀតថា ក្លឹបកំពុងចង់បានកីឡាករខ្សែប្រយុទ្ធឈុតធំ ដូចជា Kylian Mbappe និង Erling Haaland នោះទេហើយជឿជាក់ថា កំពុងត្រៀម លក់កីឡាករ ៦នាក់ចេញផង ដែរដើម្បីអាចមានលុយគ្រប់គ្រាន់ ក្នុងការចរចាគ្នាលើកនេះ។

ទោះបីជាយ៉ាងណាក្តីក្លឹប Real Madrid មិនមែនជាក្លឹបតែមួយនោះទេ ដែលមានព័ត៌មាន នៃការផ្ទេររបស់ CR7 មកពី Juventus ក្នុងនោះក៏មានដូចជា បិសាចក្រហម Man United និងក្លឹបយក្សបារាំង PSG ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top