កីឡា

អជ្ញាកណ្តាល សុំទោស ទៅកាន់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ជាពិសេស CR7

ទីបំផុតនៅថ្ងៃនេះ អជ្ញាកណ្តាល ដែលជាអ្នករៀបចំកាត់សេចក្តី នៅក្នុងការប្រកួត រវាងក្រុមព័រទុយហ្គាល់ និងក្រុមជម្រើសជាតិស៊ែបី ក្នុងវគ្គជម្រុះពានរង្វាន់ ពិភពលោក កាលពីប៉ុន្មានថ្ងៃមុន នោះបានចេញមកសុំទោស ជាសាធារណៈហើយទៅកាន់ លោក Fernando Santos គ្រូព័រទុយហ្គាល់និងក្រុមរបស់ខ្លួន ចំពោះការសម្រេចចិត្ត លើគ្រាប់បាល់ចុងម៉ោង ដែលគួរតែជាបាល់ជ័យជំនះ ។

អជ្ញាកណ្តាលជនជាតិ ហូឡង់លោក Danny Makkelie នៅថ្ងៃនេះបានធ្វើការសុំទោស ជាសាធារណៈទៅកាន់កីឡាករ Cristiano Ronaldo ជាពិសេស គឺក្រុមជម្រើសជាតិ ព័រទុយហ្គាល់ទាំងមូលផង ចំពោះការសម្រេចចិត្ត មិនផ្តល់គ្រាប់បាល់នៅចុងម៉ោង ជាគ្រាប់បាល់ដែលអាចឲ្យព័រទុយហ្គាល់ យកបាន៣ពិន្ទបន្ថែម ទៅឈរនៅកំពូលតារាង ហើយជាលទ្ធផល នៃការប្រកួតសែប៊ី និងព័រទុយហ្កាល់ បានត្រឹម២គ្រាប់ស្មើ ។

លោក Makkelie បាននិយាយថា តាមគោលការណ៍របស់ FIFA អ្វីដែលខ្ញុំអាចននិយាយនៅពេលនេះ គឺសុំទោសចំពោះគ្រូជម្រើសជាតិ លោក Fernando Santos និងក្រុមព័រទុយហ្គាល់ ទាំងមូលនូវអ្វីដែលបានកើតឡើង ។ ពួកយើងចង់ធ្វើឲ្យបាននូវការសម្រេចចិត្ត ដ៏ត្រឹមត្រូវនៅគ្រប់ការប្រកួត ប៉ុន្តែបញ្ហាលើកនេះមិនបានធ្វើឲ្យពួក យើងរីករាយឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top