កីឡា

Aguero នឹងចាកចេញពី Man City ហើយនៅចុងរដូវកាលនេះ

កីឡាករខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ ច្រើនបំផុតក្នុងប្រវត្តិក្លឹប Sergio Aguero ត្រូវបាន the Goal នៅថ្ងៃនេះ បានសរសេរថានឹងអាចចាកចេញ ពីកីឡាដ្ឋាន Etihad ហើយនៅពេលដែលកុងត្រា របស់គាត់នឹងបញ្ចប់ទៅនៅរដូវក្តៅខាងមុខនេះ។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់ក្លឹប Man City តែម្តងដោយបញ្ជាក់ថាកីឡាករមិនបានយល់ព្រមក្នុងការបន្តកុងត្រាថ្មីជាមួយ នឹងខ្លួនឡើយហើយ ជឿជាក់ថា នឹងអាចផ្ទេរទៅលេងជាមួយ នឹងក្លឹបថ្មីសម្រាប់រដូវកាលហើយក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួនឡើយ។

គួរឲ្យដឹងដែរថា Aguero បានផ្ទេរមកចូលរួមជាមួយនឹង Man City កាលពីឆ្នាំ២០១១ពីក្លឹប AT Madrid ហើយមកដល់បច្ចុប្បន្ន កីឡាករវ័យ៣២ឆ្នាំរូបនេះ បានជាប់ឈ្មោះ ជាកីឡាករ ដែលអាចរកគ្រាប់បាល់បានច្រើនបំផុត ជូនក្លឹប២៥៧គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៣៨៤ដង ប៉ុន្តែរដូវកាលថ្មីនេះគាត់អាចបង្ហាញខ្លួននៅឈុតធំត្រឹមតែ៥ដងប៉ុណ្ណោះទាំង នៅក្នុងលីគ និងពានរង្វាន់ Champion League ដោយសារជំងឺនិងរបួស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top