កីឡា

Salah និយាយថា អនាគតជាមួយ នឹងក្លឹបមិនមែនគាត់ ជាអ្នកអាចកំណត់ បាននោះទេ

កីឡាករខ្សែប្រយុទ្ធ អេហ្ស៊ីប Mo Salah មកដល់ពេលនេះ នៅតែត្រូវបានគេមើលឃើញថា មិនទាន់បានធ្វើការបង្ហាញការប្តេជ្ញាចិត្តខ្លាំងនៅឡើយ ចំពោះស្ថានភាពរបស់គាត់ ជាមួយនឹងក្លឹប។

ចុងក្រោយនេះ Salah នៅតែបានបដិសេធ ក្នុងការសន្យាថា នឹងតាំងចិត្តអនាគតរបស់ខ្លួន ជាមួយ នឹងក្លឹប Liverpoolដោយនិយាយថា ការផ្ទេរចាកចេញឬបន្តលេង ជាមួយនឹងក្លឹបនៅរដូវក្តៅនេះ គឺមិនមែនពឹងផ្អែកទាំងស្រុង ទៅលើតែលើគាត់ម្នាក់នោះទេ។

ទោះបីជានៅតែមាន ឈ្មោះជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើម របស់អ៊ឹរ៉ុប ក្តីប៉ុន្តែអនាគត របស់គាត់ហាក់ ដូចជាចាប់ផ្តើម ស្រពេចស្រពិលខណៈដែលអវត្តមានក្នុងការបង្ហាញខ្លួន ប្រកួតដល់ទៅ៧ដងមកហើយ នៅក្នុងពានរង្វាន់កំពូល អង់គ្លេស។

Salah និយាយថា៖អ្វីៗទាំងអស់គឺ មិនអាស្រ័យលើតែគាត់ម្នាក់នោះទេ ហើយពួកយើងនឹងអាចមើលឃើញ វាទាំងអស់គ្នាហើយខ្ញុំក៏មិនទាន់ចង់និយាយលំអិត អំពីវានៅពេលនេះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top