វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) កាលពីថ្ងៃសុក្រ បានឲ្យដឹងថា មនុស្សដែលទទួលថ្នាំបង្ការពេញលេញអាចធ្វើដំណើរដោយសុវត្ថិភាព ដោយសារមាន “ហានិភ័យទាប ” បន្ទាប់ពីទីភ្នាក់ងារនេះ បានឈប់ដំណើរ ការអស់រយៈពេលជាច្រើន សប្តាហ៍លើការកែសម្រួលការ ណែនាំដែលរារាំងរាល់ការ ធ្វើដំណើរដែលមិនចាំបាច់ ។
សេចក្តីប្រកាសអំពីសេចក្តី ណែនាំរបស់ទីភ្នាក់ងារនេះ បានដាក់ថា ជនជាតិអាមេរិកទាំងអស់ គួរតែចៀសវាងការ ធ្វើដំណើរដែលមិនចាំបាច់ គួរតែបានចាក់ថ្នាំ សម្រាប់ ឧស្សាហកម្មទេសចរណ៍អាមេរិក ដែលនៅតែមានការតស៊ូខ្លាំង ចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ ដែលបានចាប់ផ្តើម កាលពីដើមឆ្នាំ២០២០ ។ ជាពិសេស ការណែនាំថ្មីរបស់ CDC គឺជាការបើកផ្លូវខៀវ ដល់ជីដូនជីតា ឡើងលើយន្តហោះដើម្បីជួបជុំចៅៗរបស់ពួកគេបាន ។
ក្រុមអ្នកតំណាងឱ្យក្រុមហ៊ុន អាកាសចរណ៍ធំៗ របស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន អាកាសចរណ៍អាមេរិក ក្រុមហ៊ុនអាកាសចរណ៍ Delta Air, ក្រុមហ៊ុនអាកាសចរណ៍ United Airlines Southwest Airlines និងក្រុមពាណិជ្ជកម្មផ្សេងទៀត កាលពីថ្ងៃទី ២២ ខែមីនា បានជំរុញឱ្យ CDC ធ្វើបច្ចុប្បន្នភាពការណែនាំ របស់ខ្លួនជាបន្ទាន់នឹងបញ្ជាក់ថា “អ្នកដែលទទួលថ្នាំបង្ការអាច ធ្វើដំណើរដោយសុវត្ថិភាព” ។
ការណែនាំថ្មីនេះក៏បានឲ្យដឹងផងដែរថា អ្នកដែលទទួលថ្នាំបង្ការ ពេញលេញមិនចាំបាច់ទទួលការ ធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ១៩នោះទេ នៅមុនពេល ឬក្រោយពេលធ្វើដំណើរ ហើយមិនចាំបាច់នៅដោយឡែក បន្ទាប់ពីធ្វើដំណើររួច ។
CDC បានបញ្ជាក់ថា ជីដូនជីតាដែលបានចាក់វ៉ាក់សាំង យ៉ាងពេញលេញអាចហោះហើរ ទៅលេងជីតាដោយមិនបានទទួល ការធ្វើតេស្តរកមើលមេរោគ ឬការនៅដាច់ដោយឡែកតែខ្លួនឯង ដរាបណាពួកគេធ្វើតាមដំបូន្មានរបស់ CDC សម្រាប់ការធ្វើដំណើរដោយសុវត្ថិភាព ។
CDC មិនបានកែប្រែការណែនាំ សម្រាប់មនុស្សដែល មិនចាក់វ៉ាក់សាំងនោះទេ ។
លោក Rochelle Walensky នាយក CDC បានថ្លែងថា “វ៉ាក់សាំងអាចជួយយើងឱ្យវិលត្រឡប់ ទៅរកអ្វីដែលយើង ស្រឡាញ់អំពីជីវិត ហេតុដូច្នេះ យើងលើកទឹកចិត្តអោយជនជាតិ អាមេរិកទាំងអស់ឲ្យចាក់វ៉ាក់សាំង នៅពេលពួកគេមានឱកាស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា