ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ស្ត្រីមានផ្ទៃពោះ ផឹកកាហ្វេតែកន្លះពែង ក្នុងមួយថ្ងៃ អាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ សម្រាប់កូនតូច

អាមេរិក ៖ អ្នកស្រាវជ្រាវអាមេរិក បានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលផឹកកាហ្វេ តែកន្លះពែង ក្នុងមួយថ្ងៃគ្រោះថ្នាក់ខ្ពស់ ដោយសារ កម្រិតជាតិ កាហ្វេអ៊ីនស្ថិតក្នុងកម្រិតមួយ ធ្វើឲ្យប៉ះពាល់សម្រាប់ការផ្តល់កំណើត ដល់ទារកតូចមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ពួកគេបានរកឃើញថា ស្ត្រីដែលទទួលទានកាហ្វេ មានជាតិកាហ្វេអ៊ីនកន្លះពែង ក្នុងមួយថ្ងៃជាមធ្យម ធ្វើឲ្យទារក តូចជាងស្ត្រីមានផ្ទៃពោះ ដែលមិនទទួលទានភេសជ្ជៈ មានជាតិកាហ្វេអ៊ីន ។ ទំហំកំណើតតូចអាច ធ្វើឲ្យទារកមានហានិភ័យខ្ពស់ ដូចជាជំងឺបេះដូង និងទឹកនោមផ្អែមនៅពេលក្រោយ ។

អ្នកជំនាញណែនាំឲ្យស្ត្រី មានផ្ទៃពោះឈប់ផឹកទាំងស្រុង ពីភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ និងភេសជ្ជៈប៉ូវកម្លាំង ដូចជាគោជល់(Red Bull)។ NHS បាននិយាយថា ស្ត្រីមានផ្ទៃពោះអាចផឹក ជាតិកាហ្វេអ៊ីន ប៉ុន្តែមិនលើសពី ២០០ មីលីក្រាមក្នុងមួយថ្ងៃ ដោយនិយាយអំពីជាតិ កាហ្វេអ៊ីនដែលអ្នកនឹងទទួល បាននៅក្នុងកាហ្វេ ២ កែវភ្លាមៗ ។

ប៉ុន្តែក្រុមស្រាវជ្រាវបានរកឃើញថា ការថយចុះទំហំ និងម៉ាសរាងកាយគ្មានខ្លាញ់ សម្រាប់ទារកដែលម្តាយបាន ផឹកក្រោមបរិមាណនេះ។ ជាតិកាហ្វេអ៊ីនត្រូវបានគេជឿថា បណ្តាលឲ្យសរសៃឈាមនៅក្នុងស្បូន និងសុកមានភាព តឹងតែងអាចកាត់បន្ថយ ការផ្គត់ផ្គង់ឈាមដល់ទារក និងរារាំងការលូតលាស់ ។

វាក៏អាចធ្វើឲ្យរំខានដល់ស្ត្រេស របស់ទារកផងដែរ និងធ្វើឲ្យទារកប្រឈម នឹងការឡើងទម្ងន់យ៉ាងរហ័ស ក្រោយពេលកើត និងធាត់នៅពេលក្រោយបង្កជំងឺបេះដូង និងទឹកនោមផ្អែមដោយក្រុមអ្នក ស្រាវជ្រាវត្រូវបានដឹកនាំ ដោយលោក Katherine L. Grantz នៅវិទ្យាស្ថានជាតិសុខភាពកុមារ និងការអភិវឌ្ឍមនុស្សជាតិ Eunice Kennedy Shriver នៅសហរដ្ឋអាមេរិក ។

Most Popular

To Top