កីឡាករប៊ែលហ្ស៊ិក De Bryune គឺជាអ្នកអាចស៊ុតបញ្ចូលទី គ្រាប់ដំបូងជូន Man City នៅក្នុងដំណើរឆ្ពោះទៅកាន់ជើងឯក ពានរង្វាន់ Champion League
រដូវកាលនេះ តាមរយៈជ័យជំនះ លើក្រុម Dortmund កាលពីយប់មិញ ក្នុងលទ្ធផល២ទល់នឹង១ ។
ការប្រកួតនៅក្នុងទឹកដី Etihad គឺជាឧិកាសមិនច្រើននោះទេ សម្រាប់ Man City ដែលបានខកខានពានរង្វាន់នេះ ជាច្រើនរដូវកាលមកហើយនោះហើយ De Bryne ហាក់ដូចជា នឹងមិនបោះបង់ឲ្យឧិកាសនេះ កន្លងទៅងាយៗនោះទេតាមរយៈទំរង់លេងដ៏អស្ចារ្យកាលពីយប់មិញ។
Reus តាមពីក្រោយបាន១គ្រាប់មែន ប៉ុន្តែមិនគ្រប់គ្រាន់ឡើយ សម្រាប់ការប្រកួតនេះរហូតដល់នាទីទី៩០ ទើបកីឡាករ ខ្សែប្រយុទ្ធ អង់គ្លេស Foden អាចបន្ថែមគ្រាប់បាល់ជ័យជំនះ ជួយឲ្យ Man City យកឈ្នះជើងទី១ និងរងចាំការប្រកួតជើងទី២ ដែលនឹងធ្វើឡើង នៅពេលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី