ស្រោមអនាម័យ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការបង្ការ ការមានផ្ទៃពោះ ដោយចៃដន្យ ប៉ុន្តែអ្វីដែលគួរអោយខ្លាចនោះ គឺវាអាចរហែកបាន ។ ខណៈកំពុងប្រើស្រោមអនាម័យ យកល្អគួរតែពិនិត្យវាម្តង ហើយម្តងទៀត ។ បើសិនជាវារហែក ក្នុងដំណាក់កាលសំខាន់ អ្នកគួរតែបោះបង់វាចោល ហើយប្តូរមកប្រើស្រោមថ្មីវិញ ។ ប៉ុន្តែបើសិនជាស្រោមរហែក ហើយទឹកកាមហៀរចេញ ក្នុងពេលរួមភេទ មានន័យថា អ្នកកំពុងតែប្រឈម នឹងការមានផ្ទៃពោះដោយចៃដន្យហើយ ។ នេះគឺជាមធ្យោបាយមួយចំនួន ដែលអ្នកអាចព្យាយាម និងបង្ការការមានផ្ទៃពោះ បានបើសិនជាស្រោមរហែក។
ជំនះការមានទឹកកាមច្រើន
ចូរធ្វើប្រាប់ខ្លួនឯងភ្លាមៗ បើសិនជាអ្នកគ្រាន់ តែសង្ស័យថា ស្រោមរហែកហើយ។ ការអង្គុយ ឬឈរអោយត្រង់ខ្លួន អាចជួយអោយអ្នកបង្ការ ការមានផ្ទៃពោះបាន ។ មិនត្រូវអោយមេជីវិតឈ្មោល ចូលដល់ទ្វារមាសឡើយ ហើយចូរក្រោកឈរភ្លាម ហើយដើម្បីប្រើទំនាញផែនដី ជួយអ្នក ។
មធ្យោបាយផ្សេងមួយទៀត ក្នុងការចៀសវាងកុំអោយមានផ្ទៃពោះ ពេលស្រោមរហែក គឺការសម្អាតទឹកកាម ដែលមានច្រើនក្នុងទ្វារមាស ។ ចូរចាំថា ឱកាសក្នុងការមានផ្ទៃពោះ អាស្រ័យទៅលើបរិមាណ មេជីវិតឈ្មោលចូលក្នុងទ្វារមាស ។
ប្រើវិធីពន្យាកំណើតបន្ទាន់
បើសិនជាស្រោមរហែក ការពន្យាកំណើតបន្ទាន់ អាចផ្តល់ជាឱកាសទីពីរ ក្នុងការកុំអោយមានផ្ទៃពោះបាន ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំពន្យាកំណើតបែបនេះអាចប្រើបានដោយមិនបាច់ មានវេជ្ជបញ្ជាទេ ប៉ុន្តែយកល្អគួរតែពិគ្រោះ ជាមួយគ្រូពេទ្យដែរ ជាពិសេសបើសិនជាអ្នកមាន អាយុក្រោម ១៨ឆ្នាំ។ ចូរប្រាកដថា អ្នកប្រើថ្នាំពន្យាកំណើត បន្ទាន់នេះមុន ៧២ម៉ោង ក្រោយពីបានរួមភេទ ដោយមិនមានការការពារអ្វីទាំងអស់ ។ បើសិនជាប្រើក្រោយ ៧២ម៉ោងគឺគ្មានប្រសិទ្ធភាពទេ ។ អង្គការសុខភាពស្ត្រីភាគច្រើន ណែនាំថា ស្ត្រីត្រូវតែទិញថ្នាំពន្យាកំណើត បន្ទាន់អោយហើយមុនពេលត្រូវ ការវាដើម្បីជាការត្រៀមខ្លួនរួចជាស្រេច ។
អ្នកឯកទេសបាណែនាំថា យកល្អគួរតែប្រើវិធីពន្យាកំណើត ទាំងពីរប្រភេទនេះ ទោះបីជាប្រើមួយបរាជ័យ វិធីមួយទៀត ក៏អាចបង្ការការមានផ្ទៃពោះបានដែរ៕