តោខៀវ Chelsea បានបង្ហាញទំរង់លេងយ៉ាងល្អ ក្រោយការមកដល់ របស់គ្រូបង្វឹកថ្មីលោក Thomas Tuchel ជំនួសតំណែងរបស់លោកFrank Lampard កន្លងមកហើយជា លទ្ធផលក្លឹបគឺបានស្គាល់ពាក្យថា ចាញ់តែម្តងគត់។
កន្លងមកក្តីគ្រូបង្វឹកក្លឹបរូបនេះ ធ្លាប់ាបនបញ្ជាក់ថា គាត់ពេញចិត្តទៅនឹងទំរង់ព្រមទាំងកីឡាករ ដែលគាត់មានបច្ចុប្បន្នពោល គឺពុំចាំបាច់មានត្រូវការទិញកីឡាករចំណូលថ្មី ឡើយប៉ុន្តែនៅសប្តាហ៍នេះ លោកបានធ្វើការលើកឡើងថា ក្នុងរយៈពេលដែលនៅសេសសល់ រហូតដល់ពេលទីផ្សារដោះដូរមកដល់នោះគឺជាពេលវេលា ដើម្បីបង្ហាញទំនុកចិត្ត របស់ពួកគេឡើងវិញ ចំពោះក្លឹបជាពិសេសក្រុមកីឡាករ ខ្សែប្រយុទ្ធតែម្តង ។
លោក Tuchel បាននិយាយថាក្នុងរយៈពេល២ខែទៀត គឺជារឿងសំខាន់ណាស់ សម្រាប់ខ្សែប្រយុទ្ធ ដើម្បីបង្ហាញក្លឹបថា ពួកគេសំខាន់ឬក៏អត់បើមិនដូចនេះទេក្លឹប នឹងត្រូវធ្វើការសម្រេចចិត្ត ក្នុងការទិញកីឡាករចំណូលថ្មី មកធ្វើការដោះដូរជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី