ព័ត៌មានអន្តរជាតិ

រថយន្តដឹកអ្នកដំណើរ ប្រើប្រាស់ថាមពលថ្មី ទាំង១០លក់ដាច់បំផុត នៅឆ្នាំ ២០២០

ចិន ៖ យោងតាមសមាគម រថយន្តដឹកអ្នកដំណើរចិន បាននិយាយថា ការលក់រថយន្តដឹកអ្នកដំណើរ នៅប្រទេសចិន បានចុះបញ្ជី ១៩,២៩ លានគ្រឿងនៅឆ្នាំ ២០២០ ធ្លាក់ចុះ ៦,៨ ភាគរយជារៀងរាល់ឆ្នាំ សម្រាប់និន្នាការធ្លាក់ ចុះបានថយចុះគួរឲ្យកត់ សម្គាល់ ក្នុងឆមាសទី ២ នៃឆ្នាំនេះ ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស របស់ប្រទេស និងការបន្តទំនុកចិត្តអតិថិជន ឡើងវិញ តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

វិស័យរថយន្តប្រើប្រាស់ ថាមពលថ្មីមានអត្រាកំណើន គួរឲ្យសម្គាល់នៅឆ្នាំ ២០២០ ជាមួយនឹងការលក់ បានកើនឡើង ១២ ភាគរយដល់ ១,១៧ លានគ្រឿងកាលពីឆ្នាំមុន ។ ការលក់រាយ NEV លក់រាយក្នុងរយៈពេលដូចគ្នាបាន ឈានដល់ចំនួន ១,១១ លានគ្រឿងកើនឡើង ៩,៨ ភាគរយជារៀងរាល់ឆ្នាំ ។

សូមក្រឡេកមើលគំរូរថយន្ត ដឹកអ្នកដំណើរប្រើប្រាស់ថាមពលថ្មី ដែលលក់ដាច់បំផុតទាំង ១០ នៅឆ្នាំ ២០២០៖
១០.រថយន្ត BMW 5 ស៊េរី PHEV លក់បាន ២៣.៤៣៣ គ្រឿង

៩.រថយន្ត Nio ES6 លក់បាន ២៧.៩៤៥ គ្រឿង

៨.រថយន្ត BYD Han EV លក់បាន ២៨,៧៧២ គ្រឿង

៧.រថយន្ត Li ONE លក់បាន ៣២,៦២៤ គ្រឿង

៦.រថយន្ត Chery eQលក់បាន ៣៨,២៤៩ គ្រឿង

៥.រថយន្ត All-new BYD Qin EV លក់បាន ៤១,២១៩ គ្រឿង

៤.រថយន្ត Aion S លក់បាន ៤៥,៦២៦ គ្រឿង

៣.រថយន្ត Ora R1លក់បាន ៤៦,៧៧៤ គ្រឿង

២.រថយន្ត Wuling Hongguang Mini លក់បាន ១១២,៧៥៨ គ្រឿង

១.រថយន្ត Tesla Model 3 លក់បាន ១៣៧,៤៥៩ គ្រឿង៕

Most Popular

To Top