ខ្សែបម្រើបារាំងកីឡាករ Paul Pogba បាននិយាយប្រាប់សារព័ត៌មានអង់គ្លេស Sky Sports កាលពីពេលថ្មីនេះថា អតីតអ្នកចាត់ការក្លឹប Manchester United និងជាអ្នកដឹកនាំក្លឹប Tottenham Hotspur បច្ចុប្បន្នគឺ លោក Jose Mourinho ចូលចិត្តតែប្រឆាំងនឹងកីឡាកររបស់ខ្លួនឯង។
ពេលគេសួរពីភាពខុសគ្នារវាងគ្រូ Man Utd ឥលូវគឺ លោក Ole Gunnar Solskjaer និងលោក Mourinho កីឡាករ Pogba បានលើកឡើងថា៖ ” ជាមួយ Ole គឺខុសគ្នា។ ខុសគ្នាត្រង់ថា Ole អត់ប្រឆាំងនឹងកីឡាករទេ។ ពេលខ្លះ Ole អត់រើសកីឡាករឲ្យលេងមែន តែមិនមែនដូច Mourinho ដែលផ្អឹបកីឡាករមិនឲ្យលេងតែម្ដងនោះទេ ” ។
Pogba បានបន្តថា៖ ” ពេលខ្លះ Mourinho មានទំនាក់ទំនងល្អជាមួយខ្ញុំណាស់ តែស្អែកឡើងយើងអត់ដឹងថាវានឹងទៅជាយ៉ាងណានោះទេ។ នេះជារឿងចម្លែកណាស់រវាងខ្ញុំ និង Mourinho ដែលមិនអាចពន្យល់បាន ព្រោះអីសូម្បីតែខ្ញុំក៏អត់ដឹងថាគាត់មានបញ្ហាអីជាមួយខ្ញុំដែរ ” ។
Spurs ពេលនេះកំពុងតែជាប់លេខ ៧នៅតារាង Premier League ខណៈក្នុងមួយខែមេសានេះ ក្លឹបមានមូលដ្ឋាននៅរាជធានីឡុងដុងមួយនេះ មិនទាន់ស្គាល់នូវភាពជ័យជម្នះមួយប្រកួតសោះឡើយ៕
ប្រភព៖ Sabay