លោក Jose Mourinho និងក្រុមការងារត្រូវបានក្លឹប Tottenham Hotspur បញ្ចប់ការងារជាអ្នកចាត់ការ របស់ក្លឹបហើយនៅល្ងាចម៉ោងនៅកម្ពុជា ។
ខាង Spurs មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ក្នុងការចែកផ្លូវគ្នានោះទេ ដោយលោក Daniel Levy ប្រធានក្លឹប Spurs បាននិយាយថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក និង Mourinho ពិតជាល្អណាស់ ហើយសោកស្ដាយ ដែលបង្ខំចិត្តបែកគ្នាដូច្នេះ ។
អតីតខ្សែបម្រើ Spurs និងជាគ្រូថ្នាល របស់ក្លឹបបច្ចុប្បន្ននេះគឺ លោក Ryan Mason នឹងឡើងជំនួសលោក Mourinho បណ្ដោះអាសន្ន។
មានការសង្ស័យមួយចំនួន បានលើកឡើងថា Spurs ដេញ Mourinho ចេញ ដោយសារតែបុរសជនជាតិព័រទុយហ្គាល់រូបនេះ បង្ហាញភាពមិនពេញចិត្តនឹង Spursការចូលរួមបង្កើតក្របខ័ណ្ឌ European Super League ដែលរងការរិះគន់ពី FIFA, UEFA និងសមាគមបាល់ទាត់អឺរ៉ុប ជាច្រើនទៀត។
យ៉ាងណាមិញ បើតាមអ្នកវិភាគបាល់ទាត់មួយចំនួន បានលើកឡើងថា ដោយសារតែលទ្ធផលអាក្រក់ផ្ទួនៗគ្នា របស់ Spurs ក្រោមការដឹកនាំរបស់ Mourinho ទើបខាងក្លឹបសម្រេចបណ្ដេញ លោកចេញ ដោយមិនមានពាក់ព័ន្ធនឹង ESL អ្វីនោះទេ ៕ sabay