កីឡា

Ibrahimovic យល់ព្រមបន្តកុងត្រាថ្មី ១ឆ្នាំទៀត ជាមួយនឹង AC Milan

កីឡាករខ្សែប្រយុទ្ធជើងចាស់ ស៊ុតអែត Zlatan Ibrahimovic នៅថ្ងៃនេះត្រូវបាន the Goal ចេញផ្សាយថាបានឈានទៅដល់ការយល់ព្រមបន្តកុងត្រាថ្មី ជាមួយនឹងទឹកដី San Siro ហើយ។

កុងត្រាថ្មិដែលត្រូវបានគេជឿជាក់ថា នឹងមានរយៈពេល១ឆ្នាំអាចអនុញ្ញាតិឲ្យ Ibrahimovic បន្តលេងនៅលីគកំពូល Serei A បានមួយរដូវកាលទៀតខណៈដែលគាត់នឹងឈាន ចូលវ័យ៤០ឆ្នាំហើយ នៅក្នុងពេលប៉ុន្មាន ខែទៀតនេះ។

គួរឲ្យដឹងដែរថា រដូវកាល២០២០-២០២១នេះ Ibrahimovic បានក្លាយទៅជាកីឡាករដែលមានសារៈសំខាន់បំផុតសម្រាប់ ក្លឹបដោយអាចរកគ្រាប់បាល់បានជាច្រើនគ្រាប់ លើសកីឡាករក្មេងៗមួយចំនួន អាចធ្វើបានហើយកុងត្រាថ្មីនេះជឿជាក់ថា នឹងមានតម្លៃ៦លានអ៊ឺរ៉ូ និងប្រាក់បន្ថែមលើកទឹកចិត្ត១លានអ៊ឺរ៉ូផ្សេងទៀតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top