Leicester City កាន់តែធានាអាចយកបានកៅអីសម្រាប់លេង Champions League រដូវកាលក្រោយ បន្ទាប់ពីបានយកឈ្នះ Crystal Palace ២-១ កាលពីយប់មិញ។
ក្នុងការប្រកួត Wilfried Zaha ជាអ្នករកគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ Crystal នៅនាទីទី១២។ យ៉ាងណាឈានដល់វគ្គទីពីរ ក្រុមម្ចាស់ផ្ទះបានវាយបករកបាន២គ្រាប់វិញផ្ទួនៗ ធ្វើបានដោយកីឡាករ Timothy Castagne និង Kelechi Iheanacho។
ជ័យជម្នះនេះបន្តជួយ Leicester ឈរនៅលេខ៣ក្នុងតារាងពិន្ទុ Premier League ក្នុងសប្ដាហ៍ទី៣៣ មាន៦៦ពិន្ទុ។ ពួកគេគម្លាតពីក្រុមលេខ៥ West Ham ៧ពិន្ទុ និងលើក្រុមលេខ៤ Chelsea ៤ពិន្ទុ៕ sabay