កីឡា

CR7 កំពុងពិចារណាដើម្បីផ្ទេរទៅ Man UTD ឬ PSG

កាសែតអ៊ីតាលី Tuttosport នៅថ្ងៃនេះបានសរសេរថាកីឡាករប៉ទុយហ្គាល់ CR7 ត្រូវបានគេជឿជាក់ថានឹងសាកល្បងក្នុងការព្យាយាមចាកចេញពី Juventus ហើយ
នៅក្រោយពេលដែលក្លឹប នឹងបរាជ័យក្នុងការប្រកួត Champion League សាជាថ្មីនៅរដូវកាលនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករនឹងចាប់ផ្តើមពិចារណាក្នុងការផ្ទេរទៅ លេងជាមួយនឹងក្លឹបយក្សបារាំង PSG ឬក្លឹបបិសាចក្រហម Man UTD នៅរដូវក្តៅនេះតែម្តង ហើយជាពិសេសប្រសិនបើ Juventus នឹងអាចរបូតសិទ្ធក្នុងការមានវត្តមានលេងនៅ Champion League រដូវកាលក្រោយផងនោះ។

បច្ចុប្បន្ន Junvetus មានពិន្ទុប្រផិតប្រផោយនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៤ក្នុងតារាង នៅឡើយដែលវាហាក់ដូចជាមិនមានភាពច្បាស់លាស់ឡើយ សម្រាប់កីឡាករក្នុងការ
បង្ហាញខ្លួននៅក្នុងពានរង្វាន់ Champion League នៅរដូវកាលក្រោយ។

CR7 មានវ័យចំណាស់បន្តិច ទៅហើយនោះគឺមិនអាចនឹងចំណាយពេលរបស់ខ្លួន ដោយមនមានឈ្មោះនៅក្នុងការប្រកួតធំបែបនេះឡើយដូចនេះ គាត់ចាំបាច់ត្រូវតែស្វែងរកក្លឹបណា ដែលមានឧិកាសច្រើនក្នុង ការប្រកួតពានរង្វាន់នេះច្រើនបំផុតតាមដែលអាច ធ្វើទៅបានក្នុងពេលវេលាដែលសេសសល់សម្រាប់អាជីពរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top