ព្រឹត្តិការណ៍

ចិនស្នើឲ្យអាមេរិកបញ្ឈប់ដំឡើងសាច់ដុំនៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យយោធាអាមេរិកឈប់ដំឡើងសាច់ដុំយោធា នៅដែនសមុទ្រចិនខាងត្បូង និងជៀសវាងការបន្ថែមភាពមិនចាំបាច់ថ្មី ជុំវិញកោះតៃវ៉ាន់ នៅក្នុងអំឡុងកិច្ចពិភាក្សាជាន់ខ្ពស់ ដែលគូសបញ្ជាក់ពីភាពតានតឹង រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។


ការថ្លែងធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ចំពោះរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper ដែលដកស្រង់ដោយមន្ត្រីនាំពាក្យចិននេះ គឺត្រូវបានធ្វើឡើង ត្រឹមតែពីរសប្ដាហ៍ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សេតវិមាន ធ្វើការថ្កោលទោសចំពោះការសម្លុតគម្រាមរបស់ចិន នៅក្នុងផ្លូវទឹកដ៏មមាញឹកនោះ។


ក្នុងអំឡុងកិច្ចពិភាក្សាគ្នាសម្ងាត់ នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្នុងទីក្រុងបាងកក លោករដ្ឋមន្ត្រីការពារជាតិចិន បានជំរុញរដ្ឋមន្ត្រីការពារជាតិអាមេរិក ឲ្យឈប់ដំឡើងសាច់ដុំយោធា នៅក្នុងដែនសមុទ្រចិនខាងត្បូង មិនឲ្យបង្កហេតុនិងធ្វើឲ្យភាពតានតឹងកើនឡើង នៅក្នុងដែនសមុទ្រនោះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top