ប្រវត្តិសាស្ត្រ: នាថ្ងៃទី២ ខែឧសភា កាលពីក្នុងឆ្នាំ២០១១ អូសាម៉ាប៊ិនឡាដេន ដែលជាមេក្លោងនៅពីក្រោយ ការវាយប្រហារភេវរកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិកត្រូវបានសម្លាប់ ដោយកងកម្លាំងពិសេសសហរដ្ឋអាមេរិក នៅក្នុងអំឡុងការវាយឆ្មក់លើកន្លែង លាក់ខ្លួនមួយនៅប្រទេសប៉ាគីស្ថាន។
មេដឹកនាំអាល់កៃដា ដែលមានអាយុ៥៤ឆ្នាំ ដ៏ល្បីល្បាញដែលជាបណ្តាញភេរវករ នៃក្រុមជ្រុលនិយមឥស្លាមបានក្លាយជា គោលដៅនៃការប្រមាញ់អន្ដរជាតិ ជិតមួយទសវត្សរ៍។
ប្រតិបត្តិការវាយឆ្មក់ បានចាប់ផ្ដើមនៅវេលាម៉ោង ១ព្រឹកម៉ោងក្នុងស្រុក នៅពេលដែលឧទ្ធម្ភាគចក្រ Black Hawk ចំនួន២គ្រឿង ដែលផ្ទុកទៅដោយកងកម្លាំងពិសេសអាមេរិកចំនួន ២៣នាក់ បានចុះចតនៅលើបរិវេណនៅ Abbottabad ជាមជ្ឈមណ្ឌលទេសចរ និងយោធានៅភាគខាងជើង រដ្ឋធានីអ៊ីស្លាម៉ាបាដ។ ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ចូលក្នុងបរិវេណ ប៉ុន្តែគ្មាននរណាម្នាក់ជិះលើយន្តហោះ ដែលបានបាត់បង់ជីវិតឡើយ។
ក្នុងអំឡុងពេលវាយឆ្មក់ ដែលមានរយៈពេលប្រហែល ៤០នាទីមនុស្ស ៥នាក់រួមទាំងប៊ិនឡាដេន និងកូនប្រុសជំទង់របស់គាត់ ត្រូវបានបាញ់សម្លាប់ ប៉ុន្តែគ្មានទាហានអាមេរិកណាម្នាក់ ត្រូវបានរងរបួសក្នុងការវាយប្រហារនោះទេ។ បន្ទាប់មករាងកាយរបស់ប៊ិនឡាដេន ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ទៅអាហ្វហ្គានីស្ថានដើម្បីកំណត់អត្តសញ្ញាណ ជាផ្លូវការបន្ទាប់មកត្រូវបានគេយក ទៅចោលនៅក្នុងទីតាំងដែល មិនត្រូវបានគេដឹងនៅក្នុងសមុទ្រអារ៉ាប់តិចជាង ២៤ម៉ោង ភ្លាមបន្ទាប់ពីការស្លាប់របស់គាត់ ស្របទៅតាមការអនុវត្តនៃប្រពៃណីរបស់អ៊ីស្លាម ៕
ប្រែសម្រួល: ស៊ុន លី