កីឡា

Tuchel បំបែកកំណត់ត្រាមួយ ក្រោយជ័យជំនះយប់មិញ

គ្រូបង្វឹកជនជាតិ អាល្លឺម៉ង់លោក Thomas Tuchel ក្រោយជ័យជំនះយប់មិញ រួចមកគាត់បានក្លាយ ទៅជាម្ចាស់កំណត់ត្រាថ្មីមួយ គឺជាគ្រូបង្វឹកតែម្នាក៉គត់ ដែលអាចបង្វឹកក្លឹបធំរបស់អ៊ឺរ៉ុប ចំនួន២និង២រដូវ កាលជាប់គ្នាឡើង ដល់វគ្គផ្តាច់ព្រ័ត្រ Champion League។

Chelsea អាចយកជ័យជំនះ លើម្ចាស់ជើងឯកពាន Champion League ជាច្រើនរដូវកាល គឺ Real Madridក្នុងលទ្ធផលដល់ទៅ៣ទល់នឹង ១ទាំង២ជើង ដែលមានន័យថា Chelsea នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ប៉ះនឹងក្រុម Man City សម្រាប់ពានរង្វាន់ធំបំផុត របស់អ៊ឺរ៉ុបមួយនេះ ។

រំលឹកដែរថា កាលពីរដូវកាលមុនលោក Tuchel បានជួយឲ្យ PSG ឡើងទៅដល់វគ្គចុងក្រោយ នៃកាប្រកួតពានរង្វាន់នេះម្តងដែរប៉ុន្តែត្រូវបានបរាជ័យ ក្រោមស្នាដៃរបស់ Bayern Munich ក្នុងលទ្ធផល១ទល់នឹង០ ហើយក៏បានបោះបង់ការងារ មកធ្វើការជាមួយនឹង Chelsea ជំនួសវិញ នៅរដូវកាលនេះ និងកំពុងត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ សាជាថ្មី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top