ព័ត៌មានអន្តរជាតិ

បើសន្ទុះចាក់ ១ថ្ងៃ បានត្រឹម៥ម៉ឺនដូស ដូចសព្វថ្ងៃ ប្រទេសថៃត្រូវការពេល លើសពី៥ឆ្នាំ ទើបចាក់ប្រជាជនអស់

ប្រទេស​ថៃ​ត្រូវការ ពេលវេលាច្រើនទៀត ដើម្បីអាចចាក់វ៉ាក់សាំងឲ្យប្រជាជនខ្លួន ដែលមានជាង ៦៩លាន​នាក់នៅទូទាំងប្រទេស បើតាមការគណនាពីសន្ទុះ នៃការចាក់ដ៏យឺតយ៉ាវរបស់អ្នកជំនាញ។

​លោក​ អនុសន​ ធម្មឆៃ​ (Anusorn Dhamjai) អតីត​គណៈកម្មការ​គោល​នយោបាយ​ និង​ទទួល​បន្ទុក​គ្រប់គ្រង​បំណុល​សាធារណៈ​ របស់​ក្រសួង​ ហិរញ្ញវត្ថុ​ (ថៃ​) បាន​ថ្លែង​ថា ថៃ​គួរ​ជំរុញ​ឲ្យ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​យ៉ាង​តិច​ ៧០% របស់​ប្រជាករ​ក្នុង​ខែ​កក្កដា​ ខាង​មុខ​នេះ​។​ ប្រសិន​បើ​ថៃ​នៅ​តែ​ចាក់​វ៉ាក់សាំង​ដូច​សព្វថ្ងៃ​នេះ​ ដែល​មួយ​ថ្ងៃ​បាន​តែ​ ៥ម៉ឺន​ដូស​នោះ​ គេ​ត្រូវ​ប្រើ​ពេល​ពី ៥ ទៅ​ ៦ ឆ្នាំ​ទើប​ធ្វើ​ឲ្យ​ស្ថានការណ៍​វិល​ដូច​ដើម​វិញ។​

ធម្មឆៃ ថ្លែងក្រោយរដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូឆា បាន​ឯកភាព​ក្នុង​ការ​ បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែម​ ១៥០ លាន​ដូស​។ លោកក៏បានលើកឡើងផងដែរថា រដ្ឋាភិបាល​​គួរ​តែ​លើក​ទឹក​ចិត្ត​ ខាង​ពន្ធដារ​​ ដោយ​ការ​កាត់បន្ថយ​ពន្ធ​លើ​បុគ្គល​ ឬ​ផ្នែក​ឯកជន​ ដែល​បាន​ជួយ​លើ​កិច្ចការ​ ខាង​សុខាភិបាល​ក្នុង​ការ​ឆ្លង​កូវីដ.១៩ ក្នុង​រលក​ទី​3 នេះ​៕ប្រភព៖sabay

Most Popular

To Top