ព័ត៌មានអន្តរជាតិ

ក្តៅគគុក! អ៊ីស្រាអ៊ែល បើកការវាយប្រហារតាម អាកាសមកលើតំបន់ហ្គាហ្សា និងបំផ្លាញអគារខ្ពស់ស្គឹមស្គៃមួយ

ទីក្រុងហ្គាហ្សា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល បានបំផ្លាញអគារខ្ពស់មួយ នៅក្នុងទីក្រុងហ្គាហ្សា ដែលមានការិយាល័យរបស់សារព័ត៌មាន Associated Press និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតកាលពីនៅថ្ងៃសុក្រ ដែលជាជំហានចុងក្រោយបង្អស់ របស់យោធាដើម្បីបំបិទការ រាយការណ៍ពីទឹកដី ចំពេលមានការប្រយុទ្ធគ្នាជាមួយ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។

ការវាយប្រហារនេះបានកើតឡើងជិតមួយម៉ោង បន្ទាប់ពីយោធាបានបញ្ជា ឱ្យប្រជាជនជម្លៀសចេញពីអគារ ដែលមានសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ការិយាល័យផ្សេងទៀត និងផ្ទះល្វែងស្នាក់នៅ។ ការវាយប្រហារនេះបានធ្វើឱ្យអគារកម្ពស់ ១២ជាន់ ទាំងមូលដួលរលំដោយមាន ធូលីហ៊ុយទ្រលោមតែម្តង ។ មិនមានការពន្យល់ភ្លាមៗអំពី មូលហេតុដែលអគារនេះ ត្រូវបានវាយប្រហារនៅឡើយទេ ។

គួរបញ្ជាក់ថា ការវាយប្រហារបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីការវាយឆ្មក់ តាមអាកាសរបស់អ៊ីស្រាអ៊ែលមួយទៀត ទៅលើជំរុំជនភៀសខ្លួនដែលមាន ចំនួនប្រជាជនយ៉ាងច្រើន នៅក្នុងទីក្រុងហ្គាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ១០នាក់ពីក្រុមគ្រួសារ ដែលភាគច្រើនជាកុមារនៅក្នុងការវាយប្រហារ តែមួយដ៏សាហាវបំផុតនៃជម្លោះបច្ចុប្បន្ន។

ភាគីទាំងសង្ខាងបានទទូចសុំ ផលប្រយោជន៍មួយនៅពេលកិច្ចប្រឹងប្រែង ឈប់បាញ់ដែលបានប្រមូលកម្លាំងគ្នា ។

ការផ្ទុះអំពើហិង្សាចុងក្រោយ បានចាប់ផ្តើមនៅក្នុងក្រុងយេរ៉ូសាឡឹម ហើយបានរីករាលដាលពាសពេញ តំបន់ដោយការប៉ះទង្គិចគ្នារវាងពួកជ្វីហ្វ-អារ៉ាប់ និងការធ្វើវាយប្រហារនៅក្នុង ទីក្រុងនានានៃប្រទេសអ៊ីស្រាអ៊ែល ។ មានការតវ៉ាជាច្រើនរបស់ប៉ាឡេស្ទីន ដែលបានរីករាលដាលកាលពីថ្ងៃសុក្រ នៅតំបន់វេសប៊ែងដែលកាន់កាប់ ដោយកម្លាំងអ៊ីស្រាអ៊ែលបានបាញ់សម្លាប់ មនុស្សអស់ចំនួន ១១នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top