រដ្ឋកាលីហ្វ័រញ៉ា ៖ សត្វត្រីមួយប្រភេទ ដែលគេចោតទុកថា ជាបិសាចទឹកជ្រៅ ឬបិសាចរាត្រី ដែលមាន ធ្មេញដូចត្រីឆ្លាម និងមានអង់តែនពន្លឺ ត្រូវក្បាល របស់វាត្រូវបានគេប្រទះឃើញ ឆ្នេរខ្សាច់មួយកន្លែង នៅរដ្ឋកាលីហ្វ័រញ៉ា នៅពេលវាហែល ក្នុងជម្រៅជិត ៣០០ម៉ែត្រពីក្រោមផ្ទៃទឹក នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ត្រីសមុទ្រជ្រៅជាត្រីមួយ ក្នុងចំណោមត្រីជាង ២០០ ប្រភេទរកឃើញនៅឧទ្យាន Crystal Cove State នៅ Orange County ដោយអ្នកដើរកម្សាន្តតាមឆ្នេរ និងអ្នកនេសាទ Ben Estes។ ក្រុមមន្រ្តីសត្វព្រៃ បានហៅការមើលឃើញនេះថា ជាការរកឃើញដ៏កម្រមួយ ដោយសារមានទំហំ ១៨ អ៊ីញ ត្រូវដាក់ឈ្មោលថា ត្រីបាល់ទាត់មហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែពួកគេមិនច្បាស់ពីរបៀប ឬហេតុអ្វីបានជាត្រី បានបញ្ចប់នៅលើច្រាំង ។
អ្នកនាង Jessica Roame អ្នកសម្របសម្រួលការអប់រំនៅឯ Davey’s Locker Sportfishing & Whale Watching បានប្រាប់កាសែត Los Angeles Timesថា ពួកគេរស់នៅតំបន់ទឹកមានជម្រៅ ជ្រៅណាស់គ្មាន មនុស្សច្រើន បានជួបពួកគេ ឬសិក្សាពួកគេទេ ។ ដើម្បីឲ្យវាអណ្តែតឡើង និងបង្ហាញឆ្នេរខ្សាច់ ក្នុងតំបន់ឆ្នេរ សមុទ្រកាលីហ្វ័រញ៉ា របស់យើងរឿងជាច្រើនត្រូវកើតឡើង ហើយយើងគ្រាន់តែចង់ឃ្លាំមើល ការពិតដែលថាមាននៅទីនោះ ។
ក្រុមមន្រ្តីនៅឧទ្យាន Crystal Cove State បានពិចារណាដាក់គំរូនៅក្នុង សារមន្ទីរ ព្រោះវាមានតែត្រី Anglerfish ចំនួន ៣ ប្រភេទប៉ុណ្ណោះនៃការប្រមូលត្រី ប្រហែល ៣ លានក្បាល ចំណែកត្រីនេះ មានច្រើនជាង ២០០ ប្រភេទ ប៉ុន្តែពួកគេពិបាកសិក្សាណាស់ ដោយសារ តែនៅតំបន់ទឹកជម្រៅ ជាផ្ទះរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយអ្នកជំនាញ អាចកំណត់អត្តសញ្ញាណសត្វ បានយ៉ាងឆាប់រហ័ស ព្រោះរូបរាងគួរឲ្យខ្លាច ៕ ដោយ៖លី ភីលីព