កីឡា

De Bruyne បែក​ច្រមុះ និង​​របួស​ភ្នែក​​ អាច​នឹង​ប៉ះ​ពាល់​ ដល់​ការ​ប្រកួត​នៅ Euro

Kevin de Bruyne ខ្សែ​បម្រើ​របស់​ក្រុម Manchester City បាន​ទទួល​រង​របួស​បែក​ច្រមុះ​ និង​​របួស​ត្រង់​កន្លែង​ភ្នែក អំឡុង​ពេល​កាល​ប្រកួត​​ Champions League ផ្ដាច់ព្រ័ត្រ​ចាញ់ Chelsea ។

កីឡាករ​វ័យ​២៩​ឆ្នាំ ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៦០ ជំនួស​វិញ​ដោយ Gabriel Jesus ក្រោយ​មាន​ការ​ប៉ះ​ទង្គិច ​ជាមួយ​ខ្សែ​ការពារ Antonio Rudiger។ ក្រោយ​បញ្ចប់​ការ​ប្រកួត De Bruybe បាន​ប្រកាស​លើ​បណ្ដាញ​សង្គម ​របស់​ខ្លួន​ថា គេ​​មិន​អី​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​ខកចិត្ត​ ចំពោះ​​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។

De Bruybe បាន​ជាប់​ឈ្មោះ​​ក្នុង​ជម្រើស​ជាតិ​ប៊ែលហ្សិក ​សម្រាប់​លេង​ Euro ២០២០ ដោយ​ប្រកួត​ដំបូង ​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី ១២ ខែ មិថុនា ទល់​នឹង​រុស្សី។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចង្អុល​បង្ហាញ ​នៅ​ឡើយ​ថា ខ្សែ​បម្រើ​រូប​នេះ​អាច​លេង​បាន​ ឬ​របួស​របស់​គេ​ត្រូវ​គំរាមកំហែង ​មិន​អាច​ឲ្យ​គេ​​លេង ​​គ្រប់​ការ​ប្រកួត​ឬ​យ៉ាង​ណានៅ Euro៕

Most Popular

To Top