បរទេស៖នាវាពិឃាត សមត្ថភាពមីស៊ីល អាមេរិក USS Ross តាមសេចក្តីរាយការណ៍ បានបង្ហាញសមត្ថភាពការពារ ដែនអាកាសរបស់ខ្លួន ជាមួយសមយុទ្ធបាញ់គ្រាប់ពិតមួយ ដែលបានបាញ់មីស៊ីលមួយគ្រាប់ទៅលើគោលដៅ មួយកំពុងអណ្ដែតលើផ្ទៃសមុទ្រ។
នាវាពិឃាត SM-2 នេះ បានប្រើប្រាស់មីស៊ីល បាញ់ពន្លិចគោលដៅមួយ កាលពីថ្ងៃអង្គារ នៅក្នុងអំឡុងពេលចូលរួមសមយុទ្ធ Live Fire With a Purpose នៅជិតក្រុមកោះ Outer Hebrides របស់ស្កុតឡែន ស្របពេលវាចូលរួមក្នុងសមយុទ្ធណាតូ At-SeaDemo/Formidable Shield 2021 ដែលធ្វើឡើង នៅទូទាំងអឺរ៉ុប នៅក្នុងខែឧសភានិងខែមិថុនា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចំនួន១០ ជាមួយនាវា១៦គ្រឿង យន្តហោះចំនួន១០គ្រឿង និងបុគ្គលិកយោធា ប្រមាណ៣.៣០០នាក់ កំពុងតែចូលរួមក្នុងសមយុទ្ធនោះ។
លោក John D. John ជាមន្ត្រីបញ្ជាការនៃនាវាពិឃាត សមត្ថភាពមីស៊ីល USS Ross នោះ បានមានប្រសាសន៍ស្តីពីភាពជោគជ័យនៅថ្ងៃអង្គារនោះថា “ការបាញ់មីស៊ី SM-2 នោះ គឺជាឯកសិទ្ធិសម្រាប់នាវានិងនាយនាវិកលើនាវា៕
